សមត្ថកិច្ចដាក់គោលដៅឆែកឆេរអាវុធជាតិផ្ទុះឃាត់ខ្លួនយុវជន៤នាក់រួមនិងថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ÷ សមត្ថកិច្ចចំរុះរបស់គណៈបញ្ជាការខណ្ឌសែនសុខ បានចាប់ខ្លួនយុវជនយុវជនចំនួន៤នាក់ ខណៈពួកគេជិះម៉ូតូ១គ្រឿងដោយខុសច្បាប់ចរាចរ ហើយនៅពេលឆែកឆេរកឃើញថ្នាំញៀននៅក្នុងហោប៉ៅ។

ការឃាត់ខ្លួនពួកគេធ្វើឡើងកាលពីវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌ
សែនសុខ ខណៈដែលកងកម្លាំងចំរុះ មានប៉ូលិស ប៉េអឹម និងកងសន្តិសុខរបស់សាលាខណ្ឌកំពុងដាក់គោលដៅចល័តឆែកឆេអាវុធជាតិផ្ទុះ។

លោកអនុសេនីយ៍ឯក ដួង វណ្ណៈ នាយស្តីទីនៃប៉ុស្ត៍នគរបាលរដ្ឋាបាល ខណ្ឌសែនសុខ បានអោយដឹងថា÷ នៅខណៈដែលកម្លាំងចំរុះរបស់គណៈបញ្ជារការឯកភាពខណ្ឌសែនសុខ បានកំពុងដំណើរការប្រតិបត្តិការដាក់គោលដៅចល័តឆែកឆេអាវុធមជាតិផ្ទុះទ្រង់ទ្រាយធំនៅលើដងផ្លូវលេខ១៩៨៦បានប្រទះឃើញពួកគេ(ជនជាប់ចោទខាងលើ)មានគ្នា៤នាក់កំពុងជិះម៉ូតូ១គ្រឿងខុសច្បាប់ចរាចរណ៍ក៏ឃាត់សួរនាំ និងឆែកឆេរកឃើញថ្នាំញៀនចំនួន១កញ្ចប់នៅក្នុងដៃឆ្វេងរបស់ពួកគេម្នាក់
ឈ្មោះ នុត សុភ័ណ្ឌ ជាអ្នកបើកបរម៉ូតូ ទើបចាប់ខ្លួនយកទៅសាកសួរស្រាវជ្រាវ។

ពួកគេទាំង៤នាក់ខាងលើនោះ១,ឈ្មោះ នុត សុភ័ណ្ឌ អាយុ២៩ឆ្នាំ គ្មានមុខរបរ
ស្នាក់នៅក្នុងការដ្ឋានសំណង់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ។ ២,ឈ្មោះ ខុន សាខន អាយុ៣០ មុខរបរ ស្នាក់នៅភូមិដីថ្មី, ៣, ផន សុផាន ហៅង៉ោ អាយុ២០ឆ្នាំ គ្មានមុខរបរ ស្នាក់នៅភូមិ៣ សង្កាត់ស្ទឹងមានជ័យ។ ៤,ឈ្មោះ យាន គឹមសាន ហៅ សាល អាយុ២១ឆ្នាំ គ្មានមុខរបរ ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប៉ូលិសនិយាយថា ជនឈ្មោះ នុត សុភ័ណ្ឌ បានសារភាពថាថ្នាំញៀន១កញ្ចប់នេះ
គាត់បានទិញពីគេយកមកដើម្បីចែកគ្នាសេព(ជក់)តែខណៈកំពុងជិះម៉ូតូតាមផ្លូវ
មកជួបសមត្ថកិច្ចឃាត់ឆែកឆេរកឃើញថ្នាំញៀននេះទើបចាប់ខ្លួនតែម្តង។ប៉ូលិស
និយាយថា ពួកគេត្រូវបានចាប់ខ្លួនពីបទ សេពគ្រឿងញៀន ខុសច្បាប់៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print