វិភាគអន្តរជាតិ៖ តើចិននិងរុស្ស៊ីគិតឃើញយ៉ាងណាពីសន្តិសុខពិភពលោកបានជាធ្វើសមយុទ្ធស្តីពីសន្តិសុខបរមាណូ?

ចែករំលែក៖

ស្ថានភាពពិភពលោកកំពុងតែតានតឹងដោយសារតែកម្មវិធីបរមាណូ ហើយអាចប្រឈមនឹងសង្គ្រាមបរមាណូនៅ ពេល ខាងមុខទៀតផង ដែលចំណុចទាំងនោះ ហើយ ទើបប្រទេសដែលមានបរមាណូ ដូចជា រុស្ស៊ីនិងចិន បាននាំគ្នាធ្វើលំហាត់សមយុទ្ធស្តីពីសង្គ្រាមបរមាណូ ដែលអាច កើតឡើង។ ការធ្វើសមយុទ្ធនោះគឺក្នុងគោលដៅទប់ទល់និងវាយបកវិញដោយបរមាណូឲ្យបានទាន់ពេលបំផុត។

រុស្ស៊ីបានធ្វើសមយុទ្ធរួចរាល់ទាំងស៊ីវិលនិងយោធាដើម្បីអាចរក្សាជីវិតបានពេលមានសង្គ្រាមបរមាណូកើតឡើង។ មិនត្រឹម តែប៉ុណ្ណោះរុស្ស៊ីបាន បង្កើតទីតាំងក្រោមដីជាច្រើនទុកសម្រាប់ភៀសខ្លួន ពេលមាន សង្គ្រាមបរមាណូនោះ។

សមយុទ្ធនោះមិនបានឡើងគម្រោង ទុកមុននោះឡើយ គឺធ្វើសមយុទ្ធភ្លាមៗ ដើម្បីត្រួតពិនិត្យប្រព័ន្ធសន្តិសុខបរមាណូ របស់ប្រទេស និងការត្រៀមលក្ខណៈធ្វើសង្គ្រាមរបស់កម្លាំងទាហាន។

ចំណែកនៅក្នុងប្រទេសចិនវិញការធ្វើសមយុទ្ធគឺក្រោយការតាមដានរបស់ លោក Wang Yiren អគ្គនាយករង មជ្ឈ មណ្ឌល បច្ចេកវិទ្យានិងវិទ្យាសាស្ត្រការពារជាតិ និងជាអគ្គនាយក រងអង្គការថាមពល បរមាណូចិន។ ការធ្វើសមយុទ្ធរបស់ចិនកើតឡើងក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ក៏ដូចជានៅក្នុងដែនសមុទ្រចិនភាគខាងកើត។

កន្លងមកថ្មីៗកម្លាំងទាហានចិនបាន បាញ់មីស៊ីលរាប់សិបគ្រាប់ និងមីស៊ីលបុក នៅក្នុងសកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រចិនភាគខាងកើត។

នៅក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រចិនភាគខាងកើតនោះ ចិនបានបាញ់មីស៊ីលរាប់សិបគ្រាប់ឯណោះ។ ហេតុ ការណ៍ខាងលើ កើតឡើងក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាង ចិននឹងជប៉ុន ក៏ដូចជាប្រទេសដែលមានវិវាទនៅសមុទ្រចិនភាគខាងត្បូង ។

រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បាន ប្រកាសថា ការធ្វើសមយុទ្ធនេះដើម្បីបង្កើនសមត្ថភាពកម្លាំង ក៏ដូចជាបង្កើនការយាមល្បាតនៅក្នុងតំបន់នេះ។ ការធ្វើសមយុទ្ធខាងលើមានការចូលរួមពីនាវាចម្បាំង នាវា មុជទឹក និងយន្តហោះចម្បាំងជាច្រើន គ្រឿង ដើម្បីការពារផលប្រយោជន៍ចិននៅដែនសមុទ្រ ។

ចិនបានព្រមានដល់ប្រទេសក្នុងតំបន់ថា ចិននឹងប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បី បង្កើតតំបន់ការពារគ្រប់គ្រងដែនអាកាសក្រោយពេលដែលចិនបានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលស្តីពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង។

បើទោះបីយុត្តិធម៌អន្តរជាតិបានបញ្ចេញសំឡេងក៏ដោយ ក៏នៅក្នុងសៀវភៅរបស់ រដ្ឋាភិបាលចិនដែលបានប្រកាស ថាចិនបានចាត់ទុកការគ្រប់គ្រងរបស់ហ្វុីលីពីននៅ សមុទ្រចិនភាគខាងត្បូងគឺគ្មានមូលហេតុ ហើយ ក៏ជាសកម្មភាពមានចេតនាអាក្រក់។ ចិនបានអះអាងថានាវានេសាទរបស់ខ្លួនតែងតែត្រូវបានកម្លាំងទាហានប្រទេសហ្វុីលីពីនឆាឆៅជាបន្តបន្ទាប់ ។

រដ្ឋលេខាធិការក្រសួងការបរទេសចិនបានប្រកាសថា “ការណ៍ដែលចិនបង្កើត តំបន់គ្រប់គ្រងដែនអាកាស ADIZ នៅ សមុទ្រចិនភាគខាងត្បូងឬក៏អត់នោះ គឺ យើងត្រូវតែធ្វើឲ្យប្រាកដថា ចិនមាន សិទ្ធិ ក្នុងការធ្វើដែរឬទេ? ហើយយើង ត្រូវការ ADIZ នៅទីនោះដែរឬទេ ?ទាំង អស់នោះ អាស្រ័យទៅលើផលប្រយោជន៍ របស់ចិន រងការគំរាមកំហែង”។ ចិនសង្ឃឹមថានឹងមានកិច្ចពិភាក្សាទ្វេភាគីជាមួយភាគីហ្វុីលីពីន។

ចិនបានប្រកាសទៀតថា ប្រទេសដទៃទៀតក្នុងតំបន់មិនត្រូវប្រើប្រាស់ឱកាសនេះដើម្បីគំរាមកំហែងចិននោះទេ ហើយ សង្ឃឹមថាប្រទេសទាំងអស់នោះនឹងសហការជាមួយចិនដើម្បីរក្សាសន្តិសុខស្ថិរភាពនៅដែនសមុទ្រចិនភាគខាងត្បូងមិនត្រូវប្រែក្លាយទីនេះឲ្យទៅជាទីលានសមរភូមិនោះឡើយ ។

ក្នុងពេលជាមួយគ្នានេះសារព័ត៌មានចិនបានផ្សាយថា ចិននឹងធ្វើគ្រប់យ៉ាង ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួននិងផលប្រយោជន៍នៅដែនសមុទ្រចិនភាគខាង ត្បូង ។

ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំនៅ សហរដ្ឋអាមេរិកបានប្រកាសទម្លាក់កំហុសទៅឲ្យអាមេរិកថាជាអ្នកបង្កឲ្យមានភាព តានតឹងនៅសមុទ្រចិនភាគខាងត្បូង ដោយសារតែគោលនយោបាយឆ្ពោះមកកាន់អាស៊ី របស់អាមេរិក។ ស្ថានទូតចិននៅ អាមេរិកបានប្រកាសថាការប្តឹងទៅកាន់ តុលាការអាជ្ញាកណ្តាលនឹងបើកផ្លូវឲ្យមានការប្រើប្រាស់សេចក្តីសម្រេចរបស់តុលាការដើម្បីដាក់គំនាបទៅលើប្រទេសចិន និងធ្វើឲ្យបាត់បង់គោលបំណងពិភាក្សាទ្វេ ភាគី។ ចំណុចទាំងនោះនឹងបង្កឲ្យមានការប្រឈមមុខ ដាក់គ្នារវាងចិននឹងប្រទេស ដែលមានវិវាទ។

អ្វីគ្រប់យ៉ាងនៅពេលនេះបានប្រែប្រួលដោយចិន បានក្លាយជាសម្ពន្ធមិត្តនិងជា ប្រទេសដៃគូពាណិជ្ជកម្មយ៉ាងសំខាន់ ជាមួយហ្វុីលីពីន និងតំបន់អាស៊ានទាំង មូល។ ចិនបានផ្តល់ជំនួយជាច្រើន នៅលើ គ្រប់វិស័យពិសេសគឺសេដ្ឋកិច្ច និងការ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជាដើម៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print