កោះកុង: ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទូលផែនការងារយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីអំពីការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ លើការងារ តាមផែន ជំនាញនីមួយៗ និងណែនាំ ពង្រឹងការងារនគរបាលយុត្តិធម៌ នៅបញ្ជាការដ្ឋាន កងរាជអាវុហត្ថខេត្តកោះកុង ។
ពិធីនេះមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋាន ក្រុង ស្រុក និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត៕
...