បំផ្ទុះគ្រាប់កែច្នៃនៅខេត្តកំពង់ស្ពឺ ព្រោះរឿងគំនុំ

ចែករំលែក៖

ខេត្តកពង់ស្ពឺ ៖ ហេតុការណ៍បំផ្ទុះគ្រាប់ច្នៃ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ២០១៧ នៅចំណុចផ្ទះបុរសចំណាស់ ឈ្មោះមាស ឆិល អាយុ៦៥ឆ្នាំ រស់នៅក្នុងភូមិតូស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មិនមាននរណាម្នាក់នឹកស្មានថា មានហេតុការណ៍បែបនេះកើតឡើងឡើយ រហូតដល់ពេលគ្រាប់ផ្ទុះឡើង ក៏ភ្ញាក់ផ្អើលឆោឡោគ្រប់ៗគ្នា។ ក្រោយពេលផ្ទុះឡើង លោកមេភូមិបានរាយការណ៍ដល់សមត្ថកិចហចចុះមកត្រួតពិនិត្យកន្លែងកើតហេតុ។

លោកឧត្តមសេនីយ៍ត្រីសម សាមួន ស្នងការនគរបាលខេត្តបានប្រាប់ថា ករណីបំផ្ទុះគ្រាប់ច្នៃនេះ ជារឿងគំនុំបុគ្គល ។ ពេលនេះសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាននិងកំពុងចុះត្រួតពិនិត្តកន្លែងកើតហេតុដើម្បីស្វែងរកតំរុយឈានទៅចាប់ជន ៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print