ប៉ូលិស​ និង​ក្រុម​បាតុករ​ប៉ះទង្គិច​គ្នា​បណ្តាល​ឲ្យ​រង​របួស​ច្រើន​នាក់​ក្នុង​ការ​ធ្វើ​បាតុកម្ម​ទាក់ទង​រឿង​សំរាម

ចែករំលែក៖

​ប៉ូលិស​ និង​ក្រុម​បាតុករ​ជា​ច្រើន​នាក់​បាន​រង​របួស​ បន្ទាប់​ពី​ផ្ទុះ​ការ​តវ៉ា​ទាក់ទង​រឿង​សំរាម​ស្អុយរលួយ​នៅ​តាម​ទីក្រុង​ និង​មានការ​ប​ង្ក្រា​ម​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​នោះ​រួច​មក​ ។​

LEBANON-POLITICS/

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង​លី​បង់​ ប្រទេស​ប៉េ​រ៉ូ​ កាលពី​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិមបូព៌ា​បាន​រាយការណ៍​ថា​ មនុស្ស​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវ​នានា​កាលពី​ថ្ងៃ​ទី​៨​ ខែតុលា​ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ដែល​ក្រុម​បាតុករ​មើលឃើញ​ថា​ ជា​រដ្ឋាភិបាល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​អសមត្ថភាព​នៅ​ក្នុង​ការ​ដោះស្រាយ​ទៅ​លើ​វិបត្តិ​សំរាម​ក្នុង​រដ្ឋធានី​នោះ​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សព្វផ្សាយ​ថា​ ក្រុម​បាតុករ​ ក្រៅពី​ស្រែក​ប្រកាស​រិះគន់​រដ្ឋាភិបាល​ថា​ ជា​រដ្ឋាភិបាល​ពុក​រលួយ​ និង​អសមត្ថភាព​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រឿង​សំរាម​នោះ​ ពួក​គេ​នៅ​ថែម​គប់​ដុំ​ថ្ម​ និង​វត្ថុ​រឹង​ដទៃ​ផ្សេង​ទៀត​ទៅ​លើ​សមត្ថកិច្ច​ថែម​ទៀត​ផង​ ។​

‘​ដោយ​មូលហេតុ​នេះ​ហើយ​ ទើ​សមត្ថកិច្ច​ចាប់ផ្តើម​វិធានការ​បំបែក​ក្រុម​បាតុករ​ ដោយ​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ និង​បាញ់​ទឹក​ដើម្បី​បំបែក​ក្រុម​បាតុករ​ទាំងនោះ​ ព្រមទាំង​មានការ​ចាប់ខ្លួន​ក្រុម​បាតុករ​មួយ​ចំនួន​ផង​ដែរ​ ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ដែរ​ថា​ ទាំង​ប៉ូលិស​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ក៏​ដូច​ជា​ក្រុម​បាតុករ​ផង​ដែរ​ សុទ្ធតែ​រង​របួស​រៀងខ្លួន​ ។​ បាតុករ​ខ្លះ​ត្រូវ​ប៉ូលិស​ចាប់​ឃុំខ្លួន​ផង​ដែរ​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ Daily​ Star​ បាន​ផ្សព្វផ្សាយ​ថា​ ប៉ូលិស​៥​នាក់​បាន​រង​របួស​ និង​ជាង​៣០​នាក់​ផ្សេង​ទៀត​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយសារ​រង​គ្រោះ​ក្នុង​ការ​គប់​ដុំ​ថ្ម​ពី​សំណាក់​ក្រុម​បាតុករ​ ។​ ប្រភព​បន្ត​ថា​ ជាមួយ​គ្នា​នេះ​ដែរ​ បាតុករ​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ដោយសារ​តែ​ធ្វើ​ឲ្យ​មាន​អំពើ​ហិ​ស្សា​កើតឡើង​ទាក់ទង​ការ​ធ្វើ​បាតុកម្ម​ខាងលើ​នេះ​ ។​

​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ប៉េ​រ៉ូ​បាន​តានតឹង​ខ្លាំង​ឡើង​ចាប់តាំងពី​ខែកក្កដា​ ឆ្នាំ​២០១៥​រៀង​រហូត​មក​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​ការ​ប្រើប្រាស់​កន្លែង​ចាក់សំរាម​មួយ​កន្លែង​ឲ្យ​នៅ​ក្នុង​ទីប្រជុំជន​ al-Naameh​ នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​សំរាម​ស្អុយរលួយ​នៅ​ក្នុង​ទីប្រជុំជន​ គ្មាន​ការ​ប្រមូល​ឲ្យ​បាន​ទាន់​ពេលវេលា​ ។​

​ចំណុច​នេះ​ផង​ដែរ​ធ្វើ​ឲ្យ​រសើប​ដល់​គោលនយោបាយ​ដឹកនាំ​ប្រទេស​នេះ​ ៕​

CQzowIfVAAEBfhT

...

ប្រែសម្រួល​៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print