រថយន្តសង្គ្រោះគ្លីនិក ផូផាន់នី បញ្ជូនអ្ននជំងឺទៅភ្នំពេញ អ្នកបើកស្ទើរភ្លើងធ្លាក់ផ្លូវបណ្តាលឲ្យអ្នកកំដរ៣នាក់របួស

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ រថយន្តសង្គ្រោះដឹកអ្នកជំងឺ១គ្រឿងរបស់គ្លីនិក ផូផាន់នី បានធ្លាក់ផ្លូវចម្ងាយប្រមាណជាង៣០ម៉ែត្រ បណ្តាលឲ្យអ្នកជំងឺនៅក្នុងរថយន្តកាន់តែមានអការៈធ្ងន់បន្ថែម និងក្រុមគ្រួសារអ្នកជំងឺ៣នាក់មកកំដរ ក៏ធ្វើឲ្យរងរបួសធ្ងន់ស្រាល​ថែមទៀត។

ករណីអ្នកបើករថយន្តដឹកអ្នកជំងឺបណ្តាលឲ្យធ្លាក់ផ្លូវនេះបានកើតឡើងនៅវេលាយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ចន្លោះគីឡូ​ម៉ែត្រលេខ132-133 ស្ថិតនៅភូមិសម្តេចតា ឃុំចម្ការហ្លួង ស្រុកកំពុងសិលា ខេត្តព្រះសីហនុ។

នៅកន្លែងកើតហេតុ មន្ត្រីអាវុធហត្ថស្នាក់សន្តិសុខ៤០២ បានឲ្យដឹងថា អ្នកបើករថយន្តស្ទើរភ្លើងធ្លាក់ផ្លូវនេះឈ្មោះ ប៊ុន ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកបររថយន្តនៅគ្លីនិកឯកជន ផូផាន់នី ផ្សារវាលរេញ។ នៅមុនពេលកើតហេតុ រថយន្តគ្លីនិកនេះបានដឹកអ្នកជំងឺម្នាក់ឈ្មោះ ជួន ញ៉ាញ់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ-ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីបញ្ជូនពីគ្លីនិកផ្សារវាលរេញមកបន្តសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ នៅក្នុងរថយន្តនេះមានប្រពន្ធអ្នកជំងឺឈ្មោះ រ័ត្ន លន់ អាយុ៤២ឆ្នាំ (រងរបួសធ្ងន់)និងកូនឈ្មោះ ជុំ រដ្ឋា អាយុ១៤ឆ្នាំ (រងរបួសស្រាល) និងអ្នកជិតខាងរួមដំណើរម្នាក់ផងឈ្មោះ កេត ឌី ភេទប្រុស អាយុ៣៦ឆ្នាំ (រងរបួសស្រាល) ទាំង៣នាក់រស់នៅភូមិ-ឃុំជាមួយនឹងអ្នកជំងឺឈ្មោះ ជួន ញ៉ាញ់។

តាមប្រភពពីមន្ត្រីដដែលបានសន្និដ្ឋានថា ករណីរថយន្តសង្គ្រោះដឹកអ្នកជំងឺទៅព្យាបាល ហើយបណ្តាលធ្លាក់ផ្លូវបោកទង្គិចចម្ងាយប្រមាណជាង៣០ម៉ែត្រនេះ សង្ស័យថា អ្នកបើកបរងងុយដេក ឬក៏អ្នកបើកបររូបនេះនៅវ័យក្មេងមិនទាន់ឆ្លងកាត់បទពិសោធន៍ និងសាលាបង្រៀនបើកបរ ហើយក្រោយកើតហេតុ ទាំងរថយន្តអ្នកបើកបរត្រូវបាននគរបាលស្រុកឃាត់។ ចំណែកអ្នកជំងឺ និងអ្នករបួសក្នុងហេតុការណ៍នេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល មុនបញ្ជូនបន្តមកភ្នំពេញ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print