ឆក់ទូរស័ព្ទដៃបានសម្រេចម្តង ចាយលុយអស់ឆក់ម្តងទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋចំនួន២លើក កាលពីវេលាម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ពីបទលួច (ឆក់ទូរស័ព្ទដៃ) ដែលប្រព្រឹត្តិកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវេលាម៉ោង០២រសៀល នៅចំណុចផ្លូវលេខ១៥៤កែងផ្លូវលេខ៥១ ភូមិទី៦សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ និងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០១រសៀលនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១០៦ភូមិទី៣សង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថាជនសង្ស័យត្រូវឃាត់ខ្លួនគឺ៖ ១.ឈ្មោះ ទូច អមរា ហៅមី ភេទប្រុសអាយុ២២ឆ្នាំជនជាតិ​ខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ(ដេកលើសួនមាត់ទន្លេ)។ ២.ឈ្មោះសន សុណ្ណ័ារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ(ដេកលើសួនមាត់ទន្លេ)។ ៣.ឈ្មោះណាត ណារាជ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ(ដេកលើសួនមាត់ទន្លេ)។

វត្ថុតាងចាប់យកបានមានម៉ូតូមួយគ្រឿងម៉ាកC110ប៊ិចពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1Q6297. ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព។

ជនរងគ្រោះទាំង២នាក់ ទី១មិនស្គាល់ឈ្មោះ ជាជនបរទេស ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ឆក់ពេលកំពុងដើរកាន់ទូរស័ព្ទដៃ (មិនបានមកដាក់ពាក្យបណ្តឹង ) ។ជនរងគ្រោះទី២ មិនស្គាល់ឈ្មោះ ជាជនជាតិខ្មែរភេទប្រុសអាយុប្រហែល២៥ឆ្នាំជិះម៉ូតូកាន់ទូរស័ព្ទដៃនិយាយ តែធ្វើសកម្មភាពមិនបានសំរេច(ដណ្តើមបានទូរស័ព្ទដៃវិញ) ហើយមិនបានមកដាក់ពាក្យបណ្តឹងនោះទេ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួននៅបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print