សមត្ថកិច្ច ដកហូតសត្វខ្លាឃ្មុំពីម្ចាស់ផ្ទះសំណាក់ផ្កាយព្រឹក ភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេល ដែលសមត្ថកិច្ចកងរាជអាវុធហត្ថ និង ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង សហការជាមួយនិងអង្គការអភិរក្ស សត្វព្រៃ វ៉ាយអេត បានចូលមកក្នុងផ្ទះសំណាក់ផ្កាយព្រឹក និង បានធ្វើការដកហូត សត្វខ្លាឃ្មុំមួយក្បាលនៅទីនោះ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០១៧នេះផ្ទះសំណាក់ផ្កាយព្រឹកស្ថិតក្នុងភូមិកណ្ដាលសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ។

កម្លាំងសមត្ថកិច្ច ដែលបានចូលរួមក្នុងប្រតិបត្តិការនេះមានកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងរដ្ឋបាលព្រៃឈើនិង អង្គការវ៉ាយអេត ។

សមត្ថកិច្ច បានឲ្យដឹងថា សត្វខ្លាឃ្មុំ ដែលត្រូវសមត្ថកិច្ចធ្វើការដកហូតនោះ ជារបស់ម្ចាស់ផ្ទះសំណាក់ឈ្មោះចែ មុំ ដែលបានទុកនៅក្នុងទ្រុងដែកដ៍រឹងមាំមួយនៅក្នុង បរិវេណផ្ទះសំ ណាក់ ។

នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី បានប្រាប់ឲ្យដឹងថា តាមច្បាប់ ប្រជាពលរដ្ឋ ដែលយកសត្វព្រៃមកចិញ្ចឹមទុក នៅក្នុងផ្ទះគឺត្រូវមានទោស ទៅតាមច្បាប់កំណត់ ប្រសិនបើករណីអ្នកចិញ្ចឹមមិនបានផ្តល់ព័តមាន និង មិនបានសហការជាមួយ អាជ្ញាធរ និងសមត្ថកិច្ច នោះកំរិតទោសកាន់តែធ្ងន់ធ្ងរ ។

លោកនាយខ័ណ្ឌបានបញ្ជាក់ទៀតថាប៉ុន្តែក្នុងករណីនេះ ដោយសារម្ចាស់ផ្ទះសំ ណាក់ បានសហការជាមួយសមត្ថកិច្ច ហើយព្រមប្រគល់សត្វព្រៃនេះ ដល់សមត្ថកិច្ចនោះទើបសមត្ថកិច្ច មិនបានអនុវត្តទៅតាមច្បាប់នោះទេ ដោយគ្រាន់តែដកហូតសត្វខ្លាឃ្មុំព្រៃនេះតែប៉ុណ្ណោះ ហើយប្រគល់ទៅអង្គការអភិរក្សសត្វព្រៃ យកទៅចិញ្ចឹមនៅសួនសត្វភ្នំតាម៉ៅ ។ខ្លាឃ្មុំគឺជាប្រភេទសត្វ ដែលជិតនិងផុតពូជសម្រាប់ប្រទេសយើង ដែលទាមទារ ឲ្យអភិរក្ស និង បង្កាត់ពូជ ដូចទើបខាងអង្គការអភិរក្សសត្វព្រៃយកទៅរក្សាទុកនៅភ្នំតាម៉ៅ។

ម្ចាស់ផ្ទះសំណាក់ ដែលជាអ្នកចិញ្ចឹមខ្លាឃ្មុំនេះបានបានប្រាប់ឲ្យដឹងថា ខ្លាឃ្មុំ១ក្បាលនោះគឺរូបគាត់បានចិញ្ចឹមតាំងពីតូចមកម្ល៉េសរហូតដល់ធំ ហើយខ្លាឃ្មុំនោះមិនបានទិញពីគេឡើយ ដែលសត្វខ្លាឃ្មុំនេះគាត់យកពីតំបន់ក្តុល ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ គាត់ពិតជាអាណិតវាណាស់ ព្រោះធ្លាប់ដាក់ចំណីឲ្យវា មើលថែវា តែពេលនេះវាត្រូវឃ្លាតពីរូបគាត់ ដែលត្រូវអង្គការអភិរក្សសត្វព្រៃយកទៅដាក់ចិញ្ចឹមបន្តនៅសួនសត្វភ្នំតាម៉ៅ ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print