គណនីយហ្វេសប៊ុកមួយចោទ នី មុនីនាថថា ប្រើល្បិចបោកគូដណ្តឹងនៅអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ កាលពីរាត្រីថ្ងៃទី៣០ សីហានេះ ក្រោយពីមានគណនីយហ្វេសប៊ុកមួយបានចោទតារាទឹកភ្នែក នី មុនីនាថ ថាបានប្រើប្រាស់ល្បិចបោកបញ្ឆោទបុរសជាគូដណ្តឹងនៅអាមេរិកនូវទ្រព្យសម្បត្តិមួយចំនួន ហើយបានធ្វើជាល្បិចផ្តាច់ពាក្យវិញ។

គណនីយហ្វេសប៊ុកមួយមានឈ្មោះ Vann Sina បានសរសេរពាក្យពេចន៍មួយចំនួន អមដោយរូបថតកៀកកើយជាមួយគូដណ្តឹងជាច្រើនសន្លឹក ហើយបានដោយចោទធ្ងន់ៗមកលើតារាសម្តែងស្រស់សោភា នី មុនីនាថថា នាងមានចិត្តមិនស្មោះ ពូកែសម្តែងទាំងក្នុងភាពយន្ត និងក្រៅឆាកសម្តែង។ បន្ថែមពីលើនេះ ម្ចាស់គណនីដដែលក៏ចោទថា នាងបានយកបុរសម្នាក់ ដែកជាគូដណ្តឹងអាណិកជនរបស់នាង ដើម្បីតោងទាមតែលើទ្រព្យសម្បត្តិទៀតផង។គណនីយខាងលើលើកឡើងថា នី មុនីនាថបានយកការភ្ជាប់ពាក្យជាមួយបុរសអនិកជនខ្មែរ ក្រៅប្រទេសម្នាក់នេះ ដើម្បីផ្តល់ទំនុកចឹត្តអោយគូរដណ្តឹងម្នាក់នេះ ផ្តល់លុយឲ្យទិញឡានជិះ ទិញដី នឹងធ្វើផ្ទះអោយនាង ថែមទាំងទិញគ្រឿងអលង្ការ គ្រឿងពេជ្រមួយចំនួនធំថែមទៀតផង។ ចុងក្រោយដល់ពេលសំភាសជាប់ ហើយធ្លាក់វីសារត្រូវទៅរស់នៅអាមេរិក នី មុន្នីនាថ បែជាបរិសេធមិនទៅវិញ ថែមទាំងសុំផ្តាច់ពាក្យនឹងគូដណ្តឹង”។

ម្ចាស់គណនីដដែលនេះ លើកឡើងដែរថា “ទង្វើលរបស់ នី មុន្នីនាថ មិនត្រឹមតែមិនផ្តល់តំលៃដល់ខ្លួនឯងនោះទេ ថែមទាំងធ្វើអោយអ្នកសិល្បៈដែលគេថ្លៃថ្នូរផ្សេងៗទៀត ត្រូវអាប់អោនដោយសារនាងតែម្នាក់គត់។ ហេតុដូចនេះសូមអនិកជនខ្មែរ នៅក្រៅប្រទេសមួយចំនួន នឹងឧញ៉ាដែលនៅក្នុងស្រុកខ្មែរ បើមានទំនាក់ទំនងស្នេហ៍ជាមួយតារាសំដែង នី មុន្នីនាថ ម្នាក់នេះ គួតែប្រុងប្រយ័ត្នអោយមែនទែន ដើម្បីកុំអោយចាញ់បោកដូចអនិកជនខ្មែរ ដែលនៅក្នុងរូបភាពនេះតទៅទៀត”។

គេនៅមិនទាន់មានប្រតិកម្មពីសាមីខ្លួន នី មុនីនាថ និងសាច់ញាតិនាងនៅឡើយទេ។ ប៉ុន្តែបើតាមអ្នកជិតដិតនាងលើកឡើងថា គឺសុទ្ធតែជាងរឿងមិនពិត គ្រាដែលពេលនេះ នី មុនីនាថ និងគូដណ្តឹងកំពុងសាងភាពផ្អែលល្ហែម និងទំនាក់ទំនងគ្នាជាធម្មតា បើទោះបីជាពួកគេមិនទាន់កំណត់ថ្ងៃរៀបការក្តី។ ប្រភពបន្តថា គណនីយខាងលើគឺមានបំណងបង្ខូចកិត្តិយសនី មុនីនាថប៉ុណ្ណោះ។ ប្រភពបន្តថាពេលនេះនី មុនីនាថទទួលបានទិដ្ឋាការចេញទៅរស់នៅជាមួយគូដណ្តឹងហើយគឺរងចាំតែថ្ងៃរៀបការតែប៉ុណ្ណោះ ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print