នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឆ្មក់ចូលបង្ក្រាបក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀនបាន៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ ​ជនសង្ស័យប្រុសស្រី៥នាក់រួមនិងថ្នាំញៀនចំនួន៣ កញ្ចប់ដាវ២ដើមដែកទីបមូល១ដើមត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាធ្វើឆ្មក់បង្ក្រាបឃាត់ខ្លួនបន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន។

ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៥នាក់ខាងលើនេះកាលពីវេលម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២ ខែសីកញ្ញា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ២ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទាំង៥នាក់នោះដែលឃាត់ខ្លួននោះទី១ឈ្មោះ ហម ធា ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរមិនពិតប្រាកដ ទី២ឈ្មោះ ឡឹក លីហួរ ហៅបុល ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរសិស្ស ទី៣ឈ្មោះ ធូ ច័ន្ទរតនៈ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស ទី៤ឈ្មោះ អៀង ផន ភេទស្រីអាយុ៤៦ឆ្នាំមុខរបរសន្តិសុខឯកជនទាំង៤នាក់នេះស្នាក់នៅបន្ទប់ជួលខាងលើនិងទី៥ឈ្មោះ សុខ ប៉ែត ភេទប្រុសអាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

លោក អនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្ត៍នគរបាលរដ្ឋបាល សង្កាត់ទឹកថ្លា បានអោយដឹងថា មុននិងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៥នាក់ខាងលើនេះគឺបន្ទាប់ពីធ្វើការស្រាវជ្រាវតាមជុំនាញ។
លោកនាយប៉ុស្តិ៍បន្តថា៖ សម្ភារចាប់យកមាន ដាវ២ដើម ដែកទីបមូល១ដើម និងថ្នាំញៀនចំនួន៣កញ្ចប់ឧប្បករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង៥នាក់កំពង់កសាងសំណុំរឿងបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print