ម្ចាស់ផ្ទះរវល់បោកសម្លៀកបំពាក់ចំថ្ងៃសែនក្បាលទឹក ត្រូវអគ្គីភ័យភ័យឆាបឆេះផ្ទះអស់ទាំងស្រុង

ចែករំលែក៖

ខេត្តកណ្តាល ៖ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះជួប សារីភេទស្រីអាយុ៤៦ឆ្នាំមានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ប្តីឈ្មោះ យន ចំរើន ភេទប្រុស អាយុ៤៩ឆ្នាំនៅភូមិឃុំជាមួយគ្នា ។ មានកូនចំនួន៤នាក់ ស្រី១នាក់និងប្រុស៣នាក់ ផ្ទះរបស់គាត់មានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ក្បឿង ខាងក្រោមសសរធ្វើអំពីថ្ម ។

សម្ភារះខូចខាតរួមមាន៖លុយដុល្លាចំនួន៥០០ដុល្លារ,ទូរកញ្ចក់០១សំរាប់ដាក់ខោអាវ, ទូរទស្សន៍០១គ្រឿង, សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត រួមជាមួយផ្ទះ០១ខ្នងមានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ។

ករណីនេះ សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុផ្ទុះសេខ្សែភ្លើង ខណៈម្ចាស់ផ្ទះរវល់តែបោកខោអាវនៅខាងក្រោយផ្ទះរបស់ខ្លួន ៕

ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print