ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៥នាក់ត្រូវប៉ូលីសឃាត់ខ្លួនបន្ទប់ពីភាគីទាំងពីបានកើតជាជុំលោះវាយគ្នាទៅវិញទៅមកព្រោះតែការជេបញ្ចោគ្នាគ្មានការយោគយល់រវាងអ្នកជិតខាងគ្នា។
ហេតុការណ៍នេះកើតឡើងនម៉ោង១៦និ១០នាទីរសៀលថ្ងៃទី០៥កញ្ញាឆ្នាំ២០១៧នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលីសនិយាយថាភាគីទំនាស់ម្ខាងមានគ្នា៣នាក់និងម្ខាងទៀតមានគ្នា២នាក់ដោយទី១ ឈ្មោះជា ជុំ ភេទប្រុសអាយុ៣៨ឆ្នាំមុខរបររត់កង់បីស្នាក់នៅភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ ២ឈ្មោះ ចិន សុផានិត ភេទប្រុសអាយុ២៦ឆ្នាំមុខរបរបើកបរស្នាក់នៅភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។៣ឈ្មោះ សុង នាថ ភេទស្រីអាយុ៣៤ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ចំណែកភាគីទី២មានគ្នា២នាក់១ឈ្មោះ ឈួន សុធា ភេទស្រីអាយុ៣៣ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ និង២ឈ្មោះ ឃួន ចន្នី ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិច្រេសសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។
តាមសំដីលោក ជា ជុំ បានអោយដឹងថាមុនកើតហេតុក្រុមក្រួសារគាត់បានជួបជុំបងប្អូនផឹកស៊ីថ្ងៃសែនក្បាលទឹក(សែនចិន)ក្រោយមកគាត់បានដើរទៅបត់ជើងតូចខាងក្រោយផ្ទះខណះដើរមកវិញបានជួបជាមួយឈ្មោះ ឈួន សុធា ប៉ុន្តែនៅម្ខាងផ្លូវម្នាក់ពេលនោះឈ្មោះ ឈួន សុធា បានស្រែកសួរថា
«ហែងមើលមុខអីហ៎»គ្រាន់តែប៉ុននឹងក៍ក្លាយជាទំនាសម្តីទៅវិញទៅមកនិងឈានដល់កើតហឹង្សាវាយគ្នាទៅវិញទៅមកតែម្តងភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅនាំខ្លួនយកមកសាកសួរនៅអធិការខណ្ឌតែម្តង។
ដោយឡែកលោក ឈួន សុធា (ភាគីទី២)បាននិយាយថាមុនពេលកើតហេតុដោយសារតែឈ្មោះ ជា ជុំ បានសំឡឹងមុខគាត់មិនដាក់សោះដោយធ្វើមុខដឺដងដាកគាត់ទើបគាត់ស្រែអោយថា«ហែងមើលមុខអីហ៎»ស្រាប់តែឈ្មោះ ជា ជុំ និងបានជេរបញ្ចោរគាត់ក៍ក្លាយជាហឹង្សារវាយគ្នាទៅវិញទៅមកតែម្តង។
គួររំលឹកថាកន្លងមកគ្រួសារទាំង២ធ្លាប់មានទំនាស់និងគ្នាម្តងហើយប៉ុន្តែគ្រាន់តែជេរបញ្ចោរគ្នាទើបតែរសៀលនេះប៉ះគ្នាម្តងទៀតក្លាយជាហឹង្សាតែម្តងប៉ុន្តែមិនមានរបួសស្នាមធំដុំនោះទេ។
បច្ចុប្បន្នភាគីទាំងសងខាងមិនព្រមសម្របសំរួលគ្នាឡើយដោយអាងខ្នងនិងយកឈ្លះរៀងៗខ្លួនតែម្តង។ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនភាគីទាំងពីជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែសុខដើម្បីដោះស្រាយតាមនិតិវិធី៕តុង សីហា