គណៈកម្មកាសន្តិសុខលម្ហសមុទ្រសហការជាមួយរដ្ឋបាលខេត្តទម្លាក់ថ្មសិប្បនិមិត្ត១០០ដុំនៅតំបន់កោះរ៉ុង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ គណៈកម្មការជាតិ សន្តិសុខលម្ហសមុទ្រ សហការជាមួយ អាជ្ញាធរខេត្តព្រះសីហនុបានទម្លាក់ថ្មសិប្ប និមិត្តចំនួន១០០ដុំ ក្នុងតំបន់សមុទ្រកោះ រ៉ុង ក្រុង-ខេត្តព្រះសីហនុ ក្រោមអធិបតី ភាពលោកនាយឧត្តមសេនីយ៍ ទៀ វិញ មេ បញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខា ធិការនៃអគ្គលេខាធិការដ្ឋានសន្តិសុខលម្ហ សមុទ្រ លោក យន្ត មីនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។

លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជា ការរងមូលដ្ឋានសមុទ្ររាម និងជាប្រធាន គណៈកម្មការសន្តិសុខលម្ហសមុទ្រមាន ប្រសាសន៍ថា ការទម្លាក់ថ្មសិប្បនិមិត្តតាមពេលវេលាខាងលើដើម្បីធ្វើជាជម្រកមច្ឆ ជាតិនៅតំបន់កោះរ៉ុង ដែលយើងបានយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខលម្ហ សមុទ្ររក្សាការពារផលប្រយោជន៍សេដ្ឋកិច្ច ធនធានធម្មជាតិ ការពារបរិស្ថានជួយ សង្គ្រោះគ្រោះមហន្តរាយ​ ទប់ស្កាត់ការ នេសាទខុសច្បាប់ ការរត់ពន្ធខុសច្បាប់ ចោរសមុទ្រ ប្រឆាំងអំពើភេរវកម្មនិងបទល្មើសផ្សេងៗកើតឡើងនៅលើផ្ទៃសមុទ្រ ព្រះរាជាណាចក្រកម្ពុជា ។ ពិសេសបានយកចិត្តទុកដាក់ក្នុងការអភិរក្ស និងការអភិ វឌ្ឍ ក៏ដូចជាការការពារធនធានធម្មជាតិ ក្នុងបាតសមុទ្រ ហើយការទម្លាក់ដុំថ្មសិប្បនិមិត្តនាពេលនេះ គឺដើម្បីធ្វើជាជម្រកត្រីក្នុង ការពងកូន។

លោក ឧត្តមនាវីឯកបានបន្តឲ្យដឹងទៀតថាដោយសារមានការចង្អុលបង្ហាញពី សំណាក់លោក នាយ ឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គ លេខាធិការសន្តិសុខលម្ហសមុទ្រយើងបាន អភិរក្សក្នុងតំបន់កោះ តាង កោះកុង និង ក្នុងតំបន់កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ដោយបានធ្វើអនាម័យក្នុងបាតសមុទ្រ ដាក់ប៉ោលទម្លាក់កុងតឺន័រ ដាំផ្កាថ្ម និង សារាយសិប្បនិមិត្ត ។ល។ ការខិតខំប្រឹងប្រែងទាំងអស់នេះដើម្បីជួយលើកស្ទួយ កិត្តិយសប្រទេសជាតិក្នុងការអភិវឌ្ឍធ្វើជាជម្រកមច្ឆជាតិពងកូន និង អភិរក្សជីវៈចម្រុះ និងការបង្កើតឧទ្យានជាតិក្រោមបាតសមុទ្រនៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែស្រស់ស្អាតនិងមានភាពទាក់ទាញថែមទៀត ។

ការអភិវឌ្ឍ និងអភិរក្សក្នុងបាទសមុទ្រមិន មែនមានតែព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះទេ គឺមាននៅលើសាកលលោក ពិសេសនៅក្នុងតំបន់អាស៊ី ដែលធ្វើឱ្យ មានភាពទាក់ទាញដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើម្បីមក ទស្សនាជីវចម្រុះ នៅបាតសមុទ្រ ។ ហេតុ ដូច្នេះទើបយើងបានអប់រំប្រជានេសាទឱ្យមានការយល់ដឹងសារសំខាន់ធនធានធម្មជាតិ និងនាំគ្នាជួយថែរក្សាការពារជីវៈចម្រុះបាតសមុទ្រ និង ត្រៀមហ្វឹកហ្វឺនក្រុមជំនាញមុជទឹកបន្ថែម ទៀត ដើម្បីចុះសិក្សាស្រាវ ជ្រាវ និងរុករក តំបន់អភិរក្សនៅកន្លែងផ្សេងៗទៀតនៅក្នុងបាតសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា របស់យើងបន្តទៀត ។

លោកឧត្តមនាវីឯក ទៀ សុខា បន្តថា ការទម្លាក់ថ្មសិប្បនិមិត្តក្នុងតំបន់កោះរ៉ុង ចំនួន១០០ដុំ ក្នុងមួយដុំៗមានទម្ងន់៤តោនឯណោះស្មើនឹង៣,៦០០គីឡូក្រាម ហើយ ពេលនេះយើងទម្លាក់១០ដុំ ហើយយើង នឹងបន្តទម្លាក់បន្តទៀត ។
លោក នាយឧត្តមនាវីទៀ វិញ មេបញ្ជា ការកងទ័ពជើងទឹក និងជាអគ្គលេខាធិការសន្តិសុខលម្ហសមុទ្រមានប្រសាសន៍ថា នេះជាការរក្សាភោគផលដែលនៅជុំវិញយើងនេះ ហើយកម្ពុជាមានសមិទ្ធផលល្អ ស្អាត នៅខេត្តព្រះសីហនុ ពិសេសនៅតាម បណ្តាកោះ ដូច្នេះយើងត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សឱ្យបានគង់វង្សនៅតាម តំបន់កោះនានាជាពិសេសផ្កាថ្ម និងភោគ ផលនានានៅតំបន់កោះតាង ហើយក៏មាន នៅតាមតំបន់កោះដទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។ តំបន់កោះរ៉ុងក៏ជា តំបន់ដែលមានផ្កាថ្មល្អស្អាត យើងបាន​ទម្លាក់ថ្មសិប្បនិមិត្តនេះ ដើម្បីការពារដល់ ផ្កាថ្ម និងមច្ឆជាតិ ហើយតំបន់នេះជាតំបន់ហាមឃាត់ការនេសាទ ដែលមានប្រជាពលរដ្ឋក្នុងសហគមន៍នេសាទ រដ្ឋបាល ជលផល និងមន្ត្រីជំនាញជាច្រើនទៀត ជួយការងារទាំងអស់គ្នា ដើម្បីរក្សាផ្កាថ្ម និងមច្ឆជាតិដើម្បីការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកមុជទឹកមើលផ្កាថ្ម និង ជីវចម្រុះបាតសមុទ្រកាន់តែច្រើនឡើង ។

លោក យន្ត មីន អភិបាលខេត្តព្រះ សីហនុ បានស្វាគមន៍ការទម្លាក់ថ្មសិប្បនិមិត្តក្នុងតំបន់កោះរ៉ុងនាពេលនេះ និងបានអំពាវនាវដល់បងប្អូនសប្បុរសជន ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ ពាណិជ្ជករនៅក្នុងខេត្តព្រះសីហនុសូមចូលរួមជាមួយគណ: កម្មាធិការសន្តិសុខជាតិលម្ហសមុទ្រ ក្នុងការ សហការទម្លាក់ថ្មសិប្បនិមិត្តចូលទៅក្នុងបាតសមុទ្របន្ថែមទៀត ដោយកន្លងមករដ្ឋបាលខេត្តបានអំពាវនាវពីសប្បុរសជនចូលរួម ហើយក៍មានសប្បុរសជនចូលរួមជាបន្តបន្ទាប់ដើម្បីប្រយោជន៍សាធារណៈបម្រើ ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋយើងជាអ្នកទទួលបានផលប្រយោជន៍ពីការការពារថែរក្សាអភិរក្ស នៅតំបន់កោះរ៉ុងនាពេលនេះដែលទទួលបានប្រភព ចំណូលជាថវិកាពីភ្ញៀវទេសចរជាតិអន្តរជាតិដែលគេមកទស្សនាធនធានធម្មជាតិនៅបាតសមុទ្រដែលយើងបានអភិរក្ស ៕ ​ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print