ភ្ញាក់​ផ្អើល​កូន​ប្រុស​នាយ​ក្រឹម យក​ស្នាដៃ​គំនូ​រចូ​លរួ​មដេ​ញថ្លៃ​លើក​ដំបូ​ងនៅ​កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ កូន​ប្រុស​ពៅរ​បស់​តារា​កំ​ប្លែង នាយ​ក្រឹ​ម គឺលោក​អ៊ូ ដា​នញ៉ែ​ល ហៅChaos បានប​ង្កើត​ឲ្យមាន​ការ​ភ្ញាក់ផ្អើ​លជា​ថ្មីក្រោ​យពី​យុវ​ជ​ន​រូប​នេះ​បង្ហាញ​វត្ត​មាន​ក្នុង​កម្ម​វិធី​សនិ​សីត​កាសែត​ស្តីពី​គ​ម្រោង​បើក​កម្មវិ​ធីដា​ក់ឲ្យដេ​ញថ្លៃ​លើក​ដំបូ​ង​នូវ​ស្នាដៃគំ​នូរ​បែប​សម័​យ​ទំនើប ​។ កម្ម​វិធី​នេះនឹ​ងត្រូ​វធ្វើ​នៅថ្ងៃ​ទី១​០ខែ​កញ្ញា ​នេះនៅក្នុ​ង​សណ្ឋា​គារ​សូហ្វី​តែល​ភូកេ​ត្រាភ្នំ​ពេញ​។

កូន​ប្រុស​តារា​កំប្លែ​ងនាយ​ក្រឹម​មុន​នេះធ្លា​ប់បា​នចេ​ញមុ​ខបង្ហា​ញអា​រម្មណ៍​មិនស​ប្បាយ​ចិត្ត​នឹងរឿ​ងនា​យក្រឹ​មចា​កចេ​ញពី​ផ្ទះទៅនៅ​ជាមួ​យនា​ង​លាភ។ ​កូន​ប្រុស​ពៅរូ​បនេះ​ក៏ធ្លា​ប់ត្រូ​វបា​នក្រុ​មគ្រួសា​រ​បញ្ជូន​ទៅស​ង្គ្រោះនៅ​មន្ទី​រពេ​ទ្យនៃ​ប្រទេ​សថៃ​ព្រោះតែ​ជំងឺ​របេង​ឆ្អឹង​ខ្នងកាល​ពីប៉ុន្មាន​ខែមុនផ​ងដែ​រ។ លោកអ៊ូដានញ៉ែលហៅChaos  ដែល​ជាវិ​ចិត្រ​ករវ័​យក្មេង​ប៉ុន្តែត្រូ​វបា​នគេទទួ​លស្គា​ល់ច្រើ​នពី​អ្នក​និយម​គំនូ​រតា​មដ​ងផ្លូ​វ ឬកា​រគូ​គំនូ​រជញ្ជាំ​នៅ​ទីសា​ធារ​ណៈ។ យុវជ​នរូ​បនេះធំ​ធាត់នៅ​លើទឹកដី​នៃសហ​រដ្ឋ​អាមេ​រិក ហើយ​លោកបា​នវិល​មករ​ស់នៅក​ម្ពុជាគ្រាដែល​លោក​មាន​វ័យ​១២។ ចាប់​ពីឆ្នាំ​២០១២​មកលោក​ត្រូវ​បានគេ​ទទួល​ស្គាល់ថា​ជា​វិចិត្រក​រផ្នែ​កគំនូរ​លើជ​ញ្ជាំង និងតា​មទី​សាធារ​ណៈនាទី​ក្រុង​ភ្នំពេ​ញ។ លោក​ក៏ជា​ស្ថាប​និក​នៃស​មូហភា​ពវិ​ចិត្រក​រខ្មែរ​(YSK) និងម៉ា​កសំលៀ​កបំពា​ក់S​treet Wear OMENS។ គំនូរ​បែប​សម័​យ​ថ្មីរ​បស់កូ​នប្រុស​តារាកំ​ប្លែងរូ​បនេះ​គឺជា​គំនូរ​ជាអ​ក្សរ​ភាសា​សញ្ញា​សម្គាល់​អត្ថ​ន័យ​នៃពាក្យ​ដែល​អធិប្បាយពី​អារ​ម្មណ៍​តាមកា​រដាក់​បញ្ចូលត​ម្លៃនិ​ម្មិត​សញ្ញា និ​ងអ​ត្ថន័​យនៃ​ការប​ង្រួញរូ​បភាព។​

លោក​បញ្ជាក់ថា​ រូបគំនូ​ររប​ស់លោក​នឹងត្រូវធ្វើ​ការដា​ក់តាំ​ងបង្ហាញ និង​ដាក់​ឲ្យធ្វើ​ការដេ​ញថ្លៃ​ក្នុង​តម្លៃចា​ប់ពី៥​០០​ដុល្លារ​អាមេរិក។​លោក​រំពឹង​ដែរថា​កម្មវិធី​ខាង​លើ​នឹង​ទទួល​បាន​ការចូលរួម​ច្រើន​ពីមហាជន។

គួរ​បញ្ជាក់​ដែរ​ថា កម្ម​វិធី​ដាក់ប​ង្ហាញនិ​ងដេញ​ថ្លៃផ្ទាំ​ងគំ​នូរ​បែប​សម័​យទំ​នើបលើ​កដំ​បូងគេ​នៅក​ម្ពុជា​នឹង​ត្រូវធ្វើ​ឡើង​ក្នុង​ថ្ងៃ អា​ទិត្យ​សប្តាហ៍​នេះនៅ​ក្នុង​សណ្ឋាគា​រសូ​ហ្វីតែ​លភូ​កេត្រា​។ ផ្ទាំ​ងគំ​នូរ​ជាង២​០ផ្ទាំ​ងដែ​លគូ​រដោយវិ​ចិត្រ​ករ​ល្បីឈ្មោះ​ខ្មែរ​ និងប​រទេស​នឹង​ត្រូវ​ដាក់​តាំងប​ង្ហាញ និងធ្វើ​ការដេ​ញថ្លៃនៅ​រាត្រីថ្ងៃ​ដដែ​លនេះ​ដែរ​។ ថវិកា​មួយផ្នែ​កដែ​លបា​នមក​ពីការ​ដេញថ្លៃ​នឹងត្រូ​វគេយ​កទៅ​ជួយទ្រ​ទ្រង់ដ​ល់មូ​និធិ​មួយ​​ជួយ​ដល់សហ​គម​ក្រីក្រ​នៅកម្ពុជ​ផង​ដែរ ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print