ចំណាប់ខ្មាំង​នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ប្រតិបត្តិការ​យោធា

ចែករំលែក៖

​នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​មួយ​ ចំណាប់ខ្មាំង​ជនជាតិ​កា​ណា​ដា​២​រូប​,​ ជនជាតិ​ន័​រវេ​ស​១​រូប​ និង​ស្ត្រី​ជនជាតិ​ហ្វី​លី​ពី​ន​១​រូប​បាន​អំពាវនាវ​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​ដោយ​កង​កម្លាំងយោធា​ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កា​ណា​ដា​ឲ្យ​ចូលរួម​ចរចា​ដើម្បី​ឲ្យ​មានការ​ដោះ​លែង​ពួក​គាត់​ពី​កណ្តាប់ដៃ​ក្រុម​ឧទ្ទាម​អិ​ស្លា​ម​ជ្រុលនិយម​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់​ពួក​គាត់​ធ្វើ​ជា​ចំណាប់ខ្មាំង​នោះ​ ។​

site-intelligedsnce-group

​ជន​រង​គ្រោះ​៤​នាក់​ត្រូវ​ខ្មាន់កាំភ្លើង​ប្រមាណ​១១​នាក់​ភ្ជង់​កាំភ្លើង​ចាប់ជំរិត​ ដែល​ក្រុម​ខ្មាន់កាំភ្លើង​ទាំងនោះ​ត្រូវ​ គេ​ជឿជាក់​ថា​ ជា​ក្រុម​ខ្មាន់កាំភ្លើង​មាន​សមាសភាព​ជាមួយ​ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ិ​ស្លា​ម​ មាន​ទំនាក់ទំនង​ជាមួយ​បណ្តាញភេរវកម្ម​អាល់​កៃ​ដា​។​ ជន​រង​គ្រោះ​ត្រូវ​ចាប់ជំរិត​ស្ថិត​នៅ​ចំណុច​រមណីយដ្ឋាន​មួយ​កន្លែង​ នៅ​លើ​កោះ​ Samar​ របស់​ប្រទេស​ហ្វី​លី​ពី​ន​កាលពី​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ហើយ​នាំ​ទៅ​កាន់​តំបន់​ភាគ​ខាងត្បូង​ហ្វី​លី​ពី​ន​ដែល​សមត្ថកិច្ច​មិន​អាច​ស្គាល់​ពី​ទីតាំង​ ។​

​នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​មួយ​ផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​យូ​ធូប​ បុរស​ម្នាក់​បាន​ឧទ្ទិស​នាម​ខ្លួនឯង​ថា​ ឈ្មោះ​ John​ Ridsdel​ បាន​និយាយ​ថា​«​សូម​មេត្តា​បញ្ឈប់​សកម្មភាព​ប្រតិបត្តិការ​ទាំងអស់​នេះ​ ដូច្នេះ​ ការ​ចរចា​អាច​ចាប់ផ្តើម​កើត​មាន​ឡើង​»​ ។​ បុរស​ជា​ចំណាប់ខ្មាំង​បាន​និយាយ​បែប​នេះ​ខណៈ​ដែល​ក្រុម​ខ្មាន់កាំភ្លើង​ជា​ក្រុម​ចោរព្រៃ​ទាំងនោះ​ឈរ​នៅ​ពីក្រោយ​គាត់​ ។​ ក្រុម​ចោរព្រៃ​នេះ​ហើយ​ជា​ក្រុម​ដែល​ចាប់​ជន​រង​គ្រោះ​ធ្វើ​ជា​ចំណាប់ខ្មាំង​នោះ​ ។​ បុរស​ចំណាប់ខ្មាំង​បាន​បន្ត​ថា​ មានការ​បាញ់កាំភ្លើង​ធុន​ធំ​នៅ​ទីតាំង​ក្បែរៗ​នោះ​ បាញ់​នៅ​លើ​ក្បាល​ពួក​គាត់​ និង​ការ​បំផ្ទុះ​គ្រាប់បែក​ផង​ដែរ​ ។​ ពួក​គាត់​ដែល​ជា​ជន​រង​គ្រោះ​បាន​ស្នើ​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​ទាំងនេះ​ពី​កម្លាំងយោធា​ហ្វី​លី​ពី​ន​ ។​

​ប្រតិបត្តិការ​របស់​កងកម្លាំង​យោធា​ហ្វី​លី​ពី​ន​មិន​អាច​លាតត្រដាង​នៅ​ពេល​ភ្លាមៗ​នេះ​បាន​ទេ​ ។​ អាជ្ញាធរ​ហ្វី​លី​ពី​ន​កាលពី​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៥​ បាន​បដិសេធន៍​ការ​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​វី​ដេ​អូ​ខាងលើ​នេះ​ ដោយ​បញ្ជាក់​ថា​ កម្លាំង​ពាក់ព័ន្ធ​កំពុង​សិក្សា​ពិនិត្យ​ទៅ​លើ​ខ្សែ​វី​ដេ​អូ​នេះ​នៅឡើយ​ ។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​កា​ណា​ដា​ បាន​អះអាង​ថា​ កា​ណា​នៅ​កំពុង​ស្វែងរក​ព័ត៌មាន​ជាក់លាក់​បន្ថែម​ទៀត​ទាក់ទង​ខ្សែ​វី​ដេ​អូ​ខាងលើ​នេះ​ ៕

site-intellewigence-group344

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print