ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ឃាត់ខ្លួននេះកាលពីម៉ោង០២និង៣០នាទីទាបភ្លឺថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប៉ូលីសនិយាយថាជនសង្ស័យទាំង៤នាក់ខាងលើឃាត់២គោដៅដោយគោដៅទី១ឃាត់បាន៣នាក់មានឈ្មោះទី១
ជុំ វិជ្ជា អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវបេតុងភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី២ឈ្មោះ
ឡុង ភារ៉ា អាយុ ២០ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី៣ឈ្មោះ ពុធ លាភ អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ(ទាំង៣នាក់ឃាត់នៅផ្លូវ១៩៨៦ក្នុងសង្កាត់ភ្នំពេញឃាត់ពីបទប្រើប្រាស់គ្រឿង
ញៀន)។គោលដៅទី២ឃាត់ម្នាក់ឈ្មោះទៀង ប្រី ភេទប្រុសអាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិសែនសុខសង្កាត់ឃ្មួញខណ្ឌសែនសុខ(ឃាត់នៅផ្លូវបេតុងក្រុងថ្មីពីបទជួញដូរគ្រឿងញៀនខុសច្បាប់)។
ប៉ូលីសបន្តថាមុននិងឃាត់ខ្លួនក្រុមជនសង្ស័យខាងលើខណះដែលកម្លាំងប៉ុស្តិ៍ធ្វើការល្បាតក្នុងមូលដ្ឋានដើប្បីទប់ស្កាត់បទល្មើសផ្សេងហើយបានឃើញពួកគេជិះម៉ូតូឌុបហើយមានការសង្ស័យក៍ឃាត់យកមកកាត់អធិការនគរបាលខណ្ឌដើម្បីសាកសួរនិងបានធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀនក្រោយពិនិត្យទៅលើទឹកនោមឃើញថាអ្នកទាំង០៤មានផ្ទុកនូវសារធាតុញៀនក្នុងទឹកនោម។
សមត្ថកិច្ចនិយាយថាក្នុងចំណោម៤នាក់នោះមានម្នាក់ជាប់ពីបទជួញដូរគ្រឿងញៀន ឈ្មោះ ទៀង ប្រី ភេទប្រុសអាយុ២៦ឆ្នាំ ដោយដកហូតបានថ្នាំញៀន១កញ្ចប់។ ដោយឡែក៣នាក់ទៀតជាប់ពីបទប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងចាត់ការតាមនិតិវិធីបន្ត ៕ តុង សីហា