ប្រទេសចិន៖ នៅរសៀលថ្ងៃទី១១ ខែ កញ្ញា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន អនុញ្ញាតអោយ ឯកឧត្ដម សុង ថាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្ត ចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងផ្ទះសំណាក់រដ្ឋ Liyuan Resort ក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។នៅក្នុងជំនួបនេះ គឺមិត្តចិនបានបញ្ជាក់សារជាថ្មីប្រាប់សម្តេចតេជោ ថា កម្ពុជាគឺមិត្ត និងបងប្អូនដ៏ល្អរបស់ ប្រទេសចិន។
ប្រទេសចិនអរគុណសម្តេចតេជោដែលគាំទ្រនូវផលប្រយោជន៍ស្នូលរបស់មិត្តចិន ហើយ តាមរយៈកិច្ចសហប្រតិបត្តិការណ៍ជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ គឺបានរិតបន្តឹងនូវចំណងមិត្តភាពជា បងប្អូនដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ។ ទន្ទឹមនឹងនេះ ក្នុងនាមជាបងប្អូន ប្រសិនបើ កម្ពុជាជួបប្រទះការលំបាកអ្វីមួយគឺត្រូវប្រាប់មិត្តចិនភ្លាមដើម្បីជួយទៅតាមលទ្ឋភាពជាក់ស្តែង គឺមិត្តចិនមិន ឈរមើលឡើង។ ទន្ទឹមនឹងនេះដែរ មិត្តបានគាំទ្រជំនរុញអោយពង្រឹងនូវកិច្ចសហប្រតិបត្តិការអោយបាន ខ្លាំងថែមទៀតតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរអោយបានច្រើន ហើយមិត្តចិនរីករាយក្នុងការបន្តជួយបណ្តុះបណ្តាលធនធានសមត្ថភាពកម្ពុជា ជាពិសេសតាមរយៈសហភាពសហព័ន្ឋយុវជនកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តី អរគុណមិត្តចិនដែលនៅតែបន្តគាំទ្រ និងជួយកម្ពុជាគ្រប់ពេល។ ឆ្លៀតឱកាស នេះដែរ សម្តេចតេជោ ក៏បានជម្រាបជូនមិត្តចិនអំពីស្ថានភាពនយោបាយ និងសង្គមដែលស្ថិតក្នុងបរិយាកាសល្អជាមួយនឹងស្ថេរភាពសេដ្ឋកិច្ច ដោយបានបញ្ជាក់ថាការរីកចម្រើនរបស់កម្ពុជាគឺមិនអាចកាត់ផ្តាច់ពីការរួមចំណែករបស់មិត្តចិនបានឡើយ។កិច្ចប្រជុំរវាង សម្តេចតេជោ ហ៊ុន សែន និង លោក សុង ថាវ គឺបានរិតបន្តឹងបន្ថែមនូវចំណងមិត្តភាព សាមគ្គីភាព នឹងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងបរិយាកាសរីករាយ និងស្និទ្ឋស្នាលបំផុត៕