សម្លាប់រង្គាលជនជាតិដើមភាគតិចនៅអាម៉ាហ្ស៊ូន ពីសំណាក់ក្រុមជីករកមាស

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយ ប្រេស៊ីល បានផ្សាយថា ក្រុម កលសម្ព័ន្ធ ជនជាតិដើមភាគតិច មួយក្រុមនៅ កណ្តាលព្រៃ អាម៉ាហ្ស៊ូន ត្រូវបានក្រុមអ្នករ៉ុករកមាស នៅប្រទេសប្រេស៊ីល សម្លាប់ បោះសាកសពចោលក្នុងទឹក។

អង្គការ Funai ទទួលបន្ទុក ពីការស្រាវជ្រាវ ក្រុមជនជាតិដើមរបស់ប្រេស៊ីល បានឲ្យដឹងថា អ្នកជីករកមាសពីរនាក់ បានចូលទៅកាន់ ហាង បា(Bar)បានរៀបរាប់ពីការសម្លាប់រង្គាលខាងលើ ក្រោយពេលស្រវឹងស្រា។ លោក Leila Silvia Burger Sotto Maior សមាជិករបស់អង្គការ Funai បានឲ្យដឹងថា អ្នកជីករកមាសខុសច្បាប់ បាននិយាយថា បានកាត់ដៃជើងជនរងគ្រោះ ហើយ បោះចូលក្នុងទឹក ។ អ្នកជីកមាសពីរនាក់ខាងលើបាននិយាយទៀតថា សកម្មភាពបែបនោះគឺដើម្បីការពារខ្លួន។

ការសម្លាប់រង្គាល កុលសម្ព័ន្ធ ធ្វើឲ្យកក្រើកប្រេស៊ីល កើតឡើង នៅតំបន់ Vale Do Javari មានចម្ងាយពីទីក្រុង Manaus រដ្ឋ Amzonas ១១៩៨គីឡូម៉ែត្រ ។ តាមការបញ្ជាក់របស់អង្គការ Funai មានក្រុមកលសម្ព័ន្ធ ១៤ក្រុមផ្សេងគ្នា រស់នៅដាច់ដោយឡែក នៅក្នុងព្រៃជ្រៅ គ្មានទំនាក់ទំនង ខាងក្រៅ។

NKD-36x6_outline

លោក Adelson Kora Manamari មេដឹកនាំ ក្រុមជនជាតិភាគតិចមួយក្រុមបានឲ្យដឹងថា មានក្រុមកុលសម្ព័ន្ធ ប្រមាណ១៨-២១នាក់ ត្រូវបានសម្លាប់ ។ ប្រសិនរឿងនេះជាការពិតនោះ ប្រធានាធិបតីប្រេស៊ីល នឹងត្រូវទទួលខុសត្រូវ ចំពោះករណីខាងលើ។

អង្គការការពារជនជាតិដើម ភាគតិច Servival International បានឲ្យដឹងថា ការសម្លាប់រង្គាល ក្រុមកុលសម្ព័ន្ធ កើតឡើងតាំងពីខែសីហា មកម៉្លេះ ប៉ុន្តែរឿងរ៉ាវបែកធ្លាយ ក្រោយ កម្មករជីកមាសបានសារភាព ដោយខ្លួនឯង ក្រោយស្រវឹងស្រា។

តុលាការប្រេស៊ីល បានបើកការស្រាវជ្រាវ លើករណី សមា្លប់ ក្រុមកលសម្ព័ន្ធ ជាង២០នាក់ នៅតំបន់ Sao Paulo ជាប់ព្រំដែនប្រទេស ប៉េរ៉ូនិងកូឡំបី៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print