ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចាប់វាយខ្នោះជនសង្ស័យ២នាក់ និងចាប់យកថ្នាំញៀន៥កញ្ចប់តូច ខណៈរូបគេកំពុងតែឈរហើយបំរុងរត់ពីសមត្ថកិច្ច កាលពីវេលាម៉ោង២និង២០នាទីយប់ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ ២០១៧ តាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ជុំ សុភា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១១៦ ផ្លូវនរោត្តម ភូមិ១៦ សង្កាត់ទន្លេបាសាក់ មុខរបររត់ម៉ូតូឌុប។
ជនសង្ស័យទី២ឈ្មោះ ចេង ចាន់ណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំស្នាក់នៅផ្ទះលេខ២១សេ ផ្លូវ២១ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរសិស្ស។ ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន ក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៥កញ្ចប់តូច ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមានឡើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យ២នាក់ខាងលើកំពុងឈរ លុះពេលកម្លាំងសមត្ថកិច្ចយើងជិះម៉ូតូជិតដល់ បានហៅឃាត់សួរនាំ ហើយត្រូវសមត្ថកិច្ចយើងឃាត់បាន ក៏ធ្វើការឆែកឆេរនៅលើដងខ្លួន រកឃើញនីហោប៉ៅខាងស្តាំចំនួន៥កញ្ចប់ថង់តូច ។
ក្រោយមកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបញ្ចូនមកសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ធាននគរនបាលខណ្ឌចំការមនដើម្បីបន្តអនុវត្តតាមនិតិវិធី ៕ ស រស្មី