ជុំវិញរឿងទិញរថយន្តថ្មីដើរលេងបុណ្យភ្ជុំ បែរជាបុកម្ដាយក្មេកផ្ទុបនឹងដើមឈើស្លាប់ 

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងលើគ្រួសារ ដែលទើបនឹងទិញរថយន្តសេរីទំនើប ១គ្រឿង ដែល​គេ​អះអាងកូនប្រសារបើកបររថយន្តចូលផ្ទះបានបុកម្ដាយក្មេកផ្ទុបដើរឈើបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ត្រូវបានគេសង្ស័យកូនប្រសារបើកបររថយន្តបង្កបើកបរស្ទើរភ្លើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើនេះ បានកើតឡើងកាលពីម៉ោង៤ និង០០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ជនរងគ្រោះ និងជនបង្ក ស្ថិតក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សោម សារ៉ន ភេទស្រី អាយុ ៧៩ឆ្នាំ ត្រូវជាម្ដាយក្មេកបុរសបើកបររថយន្តបង្ក រីឯអ្នកបើកបររថយន្តម៉ាក ហាយឡែនឌ័រ ពណ៏ស គ្មានស្លាកលេខ ឈ្មោះ ពៅ សុវណ្ណភេទប្រុស អាយុ ៥០ឆ្នាំ ជាមន្ត្រីនគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវជាកូនប្រសារ។

ប្រភពខាងលើបន្តថាក្រុមគ្រួសារខាងលើនេះ ទើបនឹងទិញរថយន្ដម៉ាក ហាយឡែនដ័រនេះនៅថ្ងៃទី១១ ខែកញ្ញា(មុនពេលកើតហេតុមួយថ្ងៃ)ប៉ុណ្ណោះ ដោយមិនទាន់ទាំងធ្វើស្លាកលេខផងនោះ ដើម្បីទុកជិះគ្រាន់ជូនក្រុមគ្រួសារដើរលេងក្នុងឧិកាសបុណ្យភ្ជុំកាន់បិណ្ឌ លុះនៅថ្ងៃកើតហេតុឈ្មោះ ពៅ សុវណ្ណ ជាកូនប្រសារបានយករថយន្តជិះចេញយកទៅលាងទឹក ស្រាប់តែនៅគ្រាដែលបើករថយន្តមកដល់ផ្ទះម្ដាយក្មេក(រងគ្រោះ)រត់ទៅទ្វាររបង ខណៈនោះសង្ស័យតែអ្នកបើកបរច្រឡំជាន់ហ្គាស្មានថាហ្វ្រាំងបណ្ដាលឲ្យរថយន្ដស្ទុះទៅបុកបង្គោលរបងបាក់អស់មួយផ្ទាំ និងកៀរម្តាយផ្ទប់នឹងដើមឈើលៀបដែលដាំនៅក្នុងនោះ ហើយជ្រុលទៅបុកជញ្ជាំងរបងថ្មខាងលិចផ្ទះធ្លុះបាក់អស់មួយបន្លោះទៀត ទើបអស់ល្បឿនឈប់នៅទីនោះតែម្ដង បណ្ដាលឲ្យរងគ្រោះស្លាប់បាត់បង់ជីវិតទៅ។

សាកសពបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពក្រោមតំណក់ទឹកភ្នែក បងប្អូន កូន កូនប្រសារ និងចៅៗជាទីស្រលាញ់ ព្រមទាំងមានការចូលរួមពីសំណាក់ញាតិមិត្តជិតឆ្ងាយដែលរាប់អានគ្នាក្នុងការជួយរំលែកទុក្ខដោយក្ដីអាណិតអាសូរផងដែរ។

ប្រភពដដែលខាងលើបន្តទៀតថា នេះជារឿងវិប្បដិសារីមួយដែលយើងគ្រប់គ្នានឹកស្មានមិនដល់ ហើយក៍ជាមេរៀនមួយដែរសម្រាប់អ្នកផ្សេងឲ្យមានការប្រុងប្រយ័ត្នក្នុងការបើកបរផងដែរ ប៉ុន្តែផ្នែកផ្លូវច្បាប់មិនទាន់មានប្រភពណាមួយបង្ហើឲ្យដឹងនៅឡើយនោះទេ តែទោសជាយ៉ាងណាក្តីច្បាប់គឺច្បាប់ ដូច្នេះមានតែរងចាំមើលនីតិវិធីបន្តរបស់មន្រី្តជំនាញទាំងគ្នាប៉ុណ្ណោះ៕

បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print