ឆក់ត្រីខុសបច្ចឹកទេសបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

កណ្ដាលៈ យុវជនជាអ្នកឆក់ត្រីម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈយុវជនរូបនេះបានចេញទៅឆក់ត្រី តែខុសបច្ចេក ទេសបែជាឆក់ស្លាប់ខ្លួនឯងទៅវិញ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចបឹងខាងចុងភូមិ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្តីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឆក់ខ្លួនឯងស្លាប់ឈ្មោះ វ៉ាន់ ទីង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ វត្ថុតាងដកហូតបានមានអាគុយ ចំនួន១គ្រឿង កម្លាំ៤០អំពែ និងអាំងវទ័រ ចំនួន ១គ្រឿង ។

ប្រភពដដែលបន្តថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ២១និង៣០នាទី ឈ្មោះ វ៉ាន់ ទីង (ជនរងគ្រោះ) បានចេញពីផ្ទះទៅឆក់ត្រីនៅបឹងមួយកន្លែង នៅឯចុងភូមិខណៈដែលកំពុងតែដើរឆក់ត្រីដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែជនរងគ្រោះក៏ធ្លាក់ក្នុងអន្លុងមួយក្នុងបឹង បណ្តាលឲ្យជនរងគ្រោះដួលឆ្លងចរន្តភ្លើងក៏ឆកខ្លួនឯងស្លាប់ភ្លាមៗតែម្ដង ។

ចំណែកឯឪពុកជនរងគ្រោះមិនឃើញពន្លឺភ្លើងពិលរបស់កូន ក៏សង្ស័យ រួចបានចុះទៅមើលកន្លែងកើតហេតុ ស្រាប់តែបានឃើញកូនរបស់ដេកស្លាប់ក្នុងទឹកបាត់ទៅហើយ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនិងយកសាកសពជនរងគ្រោះមកដល់ផ្ទះ រួចក៏បានរាយការណ៏ជូនសមត្ថកិច្ចផ្នែកបច្ចេកទេសស្រុក ចុះមកពិនិត្យដោយបានសហការជាមួយមេភូមិ ក្រុមប្រឹក្សាឃុំ ផងដែរ ។ ក្រោយពីពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្លួនឯងប្រាកដមែន ។ ចំណែកឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print