សិង្ហបុរីមានស្ត្រីជាប្រធានាធិបតីលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

កាលពីថ្ងៃទី១៣ ខែកញ្ញា អតីតប្រធានរដ្ឋសភាសិង្ហបុរី លោកស្រី Halimah Yacob អាយុ៦៣ឆ្នាំ បានក្លាយជាប្រធានាធិបតីស្ត្រីលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ប្រទេសនេះ។

លោកស្រី Halimah Yacob ជាមនុស្សទី១ដែលបានជ្រើសរើស នៅក្នុងការបោះឆ្នោត ប្រធានាធិបតីពីសមាជិកសភា និងតំណាងសហគមន៍ នៅក្នុងប្រទេសដែលមានពហុវប្បធម៌។

ពិធីចូលកាន់តំណែងរបស់លោកស្រី Halimah Yacob ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។ លោកស្រី Halimah Yacob ជាបេក្ខភាពតែមួយគត់ ដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីកាន់តំណែងប្រធានាធិបតី សិង្ហបុរី ចំណែកបេក្ខភាព៤រូបផ្សេងទៀត មិនគ្រប់លក្ខណ ។ តាមច្បាប់កែទម្រង់ថ្មីរបស់សិង្ហបុរី បេក្ខភាពប្រធានាធិបតីមកពីតំបន់ឯកជន គឺត្រូវតែ បង្ហាញថាខ្លួនកំពុងតែគ្រប់គ្រងក្រុមហ៊ុន ដែលមានភាគហ៊ុនយ៉ាងតិច ៥០០លានដុល្លារសិង្ហបុរី (ស្មើ៣៧០លានដុល្លារអាមេរិក)។

NKD-36x6_outline

ដោយមានបទពិសោធន៍ជាអតីតប្រធានរដ្ឋសភាសិង្ហបុរីកាលពីឆ្នាំ២០១៣ ដល់ខែសីហា ឆ្នាំ២០១៧ លោកស្រី Halimah Yacob មានភាពលេចធ្លោជាងគេនៅក្នុងតំណែង ប្រធានាធិបតី។

នៅសិង្ហបុរីតំណែងប្រធានាធិបតី គ្រាន់តែជាតំណាងប៉ុណ្ណោះ មិនមានសិទ្ធិសម្រេចគោលនយោបាយដឹកនាំប្រទេសជាតិឡើយ ប៉ុន្តែមានសិទ្ធិច្រានចោលនូវគោលនយោបាយមិនសមស្របមួយចំនួនរបស់រដ្ឋាភិបាល ដូចជាហិរញ្ញវត្ថុជាដើម។ លោកស្រី Halimah Yacobជាប្រធានាធិបតីទី២ ដែលមកពីសហគមន៍ជនជាតិម៉ាឡេស៊ី។ អ្នកកាន់តំណែង ទី១មកពីសហគមន៍ម៉ាឡេស៊ី គឺលោក Yosof Ishak កាន់តំណែងប្រធានាធិបតី ចាប់ពីឆ្នាំ១៩៦៥-១៩៧០ ក្រោយពេល សិង្ហបុរីទទួលបានឯករាជ្យចេញពីម៉ាឡេស៊ី៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print