ចាប់រថយន្តដឹកលើសទម្ងន់១៥៥គ្រឿង និងពិន័យជាង៣៧៥លានរៀល ក្នុងខែសីហា

ចែករំលែក៖

ភ្នំពេញៈ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៧ បានសរសេរថា ក្នុងខែសីហា ឆ្នាំ២០១៧ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន១៥៥គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៣៧៥.៤៦៨.០០០រៀល ឯណោះ។

គេហទំព័រហ្វេសប៊ុកនេះបានបញ្ចាក់ថា “យើងសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន៣៩គ្រឿង គឺពី១១៦ គ្រឿង ក្នុងខែកក្កដា ឆ្នាំ២០១៧ មក១៥៥ គ្រឿង ក្នុងខែសីហា ឆ្នាំ២០១៧ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី៤តោន រហូតដល់៤៣តោន”។

NKD-36x6_outline

យ៉ាងណាគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានសន្យាថា នឹងបន្តកិច្ចការត្រួតពិនិត្យយានយន្តផ្ទុកទំនិញលើសចំណុះឲ្យកាន់តែប្រសើរ ឡើងថែមទៀត៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print