លោក ម៉ក់ ហុង នាំយកអំណោយឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីលោកនាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ នៅវេលាម៉ោង៣ ថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៧
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការដ្ឋាននគរបាលខណ្ឌ សែនសុខ បានដឹកនាំដោយកម្លាំងនាំយកអំណោយឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារ ។

រួមមាន ៖ គ្រួសារទី១ លោក កាយ វាសនា ភេទប្រុស
អាយុ ៦១ឆ្នាំ ស្នាក់នៅផ្ទះលេខ១០ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ , គ្រួសារទី២ ហ៊ុល ផារី ភេទប្រុស
អាយុ ៥៨ឆ្នាំ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ ។ ក្នុងមួយគ្រួសារទទួលបានមី ១កេះ, ទឹកផ្លែឈើ ២កេះ, បាកាស ១កេះ និងថវិកា ៥០.០០០រៀល ៕ សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print