នី រតនា និងសួស វីហ្សា ភាពយន្តភាគរឿង កង្កែបស្នេហ៍ព្រះនាងម្ចាស់

ភ្នំពេញ៖ ម្ចាស់ជ័យលាភី Cambodia idol រដូវកាលទី១លោក នីរតនា កំពុងលេចធ្លោរជាមួយនឹងស្នាដៃបទចម្រៀងថ្មីៗរបស់ខ្លួន។ ពេលនេះ ស្រាប់តែលោកទទួលបានតំណែងជាតួឯកក្នុងភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាសរឿង កង្កែបស្នេហ៍ព្រះនាងម្ចាស់ ដោយចាប់ដៃគូសម្តែងជាតួឯកជាមួយកញ្ញា សួស វីហ្សា។

ដំណឹងទទួលបានតំណែងតួឯកនេះបានលេចចេញក្រោយពេលតារាចម្រៀងរួមដំបូលជាច្រើនបន្តបន្ទាប់ ចេញសម្រុកថតភាពយន្តភាគដូចជា សុខ ស្រីនាង សុគន្ធ នីសា ឱក សុគន្ធ កញញ្ញា ណុប បាយ៉ារិទ្ធ ហ្សូណូ ពេជ្រ សោភា ឆន សុវណ្ណរាជ ព្រាប សុវត្ថិជាដើម។ មិនទាន់មានការទម្លាយចំណងជើងភាពយន្តថ្មីនេះនៅឡើយ ប៉ុន្តែតាមគម្រោងផលិតកម្មគ្រោងចេញដំណើរការថតឆាប់ៗនេះ។ ភាពយន្តថ្មីនេះក៏ជាលើកដំបូងសម្រាប់តារាស្រី សួស វីហ្សាផងដែរ ហើយពួកគេសុទ្ធតែដាក់ក្តីរំពឹងខ្ពស់ថាភាពយន្តដំបូងដែលរួមសម្តែង ជាមួយគ្នានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕ វឌ្ឍនា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print