ស្លាប់៦នាក់និងរបួសធ្ងន់ ស្រាល៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃនៅទូទាំងខេត្ដកណ្ដាល

ចែករំលែក៖

កណ្ដាល ៖ នាឱកាសភ្ជំបិណ្ឌរយៈពេល៥ថ្ងៃគិតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្ដកណ្ដាលកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ចំនួន៧លើក បណ្តាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិត៦នាក់ក្នុងនោះមាននារីម្នាក់ និងរបួសធ្ងន់-ស្រាលមានចំនួន៣នាក់ ។

បើធៀបទៅនិងឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើនឡើង៤ករណី ខណៈចំនួនអ្នកស្លាប់កើនឡើង៤នាក់និងរបួសធ្ងន់-ស្រាលថយចុះ ។ គ្រោះថ្នាក់ចរាចរណ៍ចំនួន៧លើកនេះ បណ្ដាលឲ្យម៉ូតូខូចចំនួន៧គ្រឿងនិងរថយន្ដ៦គ្រឿងផងដែរ ។ មធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ យោងតាមរបាយការណ៍បូកសរុបរបស់ការិយាល័យចរាចរណ៍ផ្លូវគោគនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យភ្ជំបិណ្ឌ៥ថ្ងៃរបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញា នេះរួមមាន៖ បើកបរក្នុងល្បឿនលឿន២លើក ,ក្នុងស្ថានភាពស្រវឹង២លើកនិងបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់៣លើក ។

យោងតាមរបាយការណ៍ដដែលបានបន្ដថា ស្រុកដែលមានគ្រោះថ្នាក់ចរាចរណ៍មានដូចជា៖ ស្រុកស្អាង២លើក,កៀនស្វាយ១លើក ,អង្គស្នួល១លើក ,ពញាឮ១លើក ,ខ្សាច់កណ្ដាល១លើកនិងស្រុកកណ្ដាលស្ទឹង១លើក ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print