ភ្នំពេញ ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិដែលមានទីស្នាក់ ការក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វុីស កាលពីថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០១៧ បានចេញ ផ្សាយរបាយការណ៍មួយដោយធ្វើការរិះគន់ បរិហារលើ២៩ប្រទេសពីបទបានធ្វើទុក្ខបុកម្នេញ លើសកម្មជនសិទ្ធិមនុស្ស។ នៅ ក្នុងរបាយការណ៍ដដែល ស្ថាប័នសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិបានសម្គាល់ ឃើញពីការកើនឡើងជាលំដាប់នៃចំនួន ប្រទេសដែលវាយធ្វើបាបលើសកម្មជនសិទ្ធិមនុស្ស ។
នៅក្នុង២៩ប្រទេសដែលស្ថិតក្នុងរបាយ ការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិមាន ប៊ូរុនឌី អេហ្ស៊ីប រវ៉ាន់ ដា គុយបា វ៉េណេហ្សុ៊យអេឡា អារ៉ាប៊ី សាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម អាល់ហ្សេរី បារ៉ែន អេរីត្រេ ហុងឌុយរ៉ាស់ អុីរ៉ង់ អុីស្រា អែល ម៉ូរីតានី ម៉ិចសុីកូ ម៉ារ៉ុក អូម៉ង់ ស៊ូដង់ ខាងត្បូង ស៊ូដង់ ទួរគី ប៉ាគីស្ថាន តាហ្ស៊ីគី ស្ថាន ទួម៉េនីស្ថាន អ៊ូបេគីស្ថាន ចិន ឥណ្ឌា ស្រីលង្កា មីយ៉ាន់ម៉ា និងប្រទេសថៃ។
អគ្គនាយករងក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ លោក Andrew Gilmour បានបញ្ជាក់ថា ការធ្វើទុក្ខបុកម្នេញ លើសកម្មជនសិទ្ធិមនុស្សតាមគ្រប់រូបភាព ដោយសារតែពួកគេបានរួមសហការជាមួយ ជាមួយក្រុមប្រឹក្សាជាទង្វើផ្ទុយនឹងស្មារតី និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
យោងតាមរបាយការណ៍របស់អង្គការ សហប្រជាជាតិបានចេញផ្សាយថា ចំនួន ប្រទេសជាប់ចោទក្នុងបទធ្វើបាបលើសកម្ម ជនសិទ្ធិមនុស្សលើកនេះមានការកើនឡើង បើធៀបនឹងរបាយការណ៍លើកមុនដែល គិតជាមធ្យមមានចំនួន១៥ប្រទេស ពោលគឺ មិនដែលលើសពី២០ប្រទេសទេ។ ទន្ទឹម គ្នានេះរបាយការណ៍បានទទួលស្គាល់ថា តួលេខជាក់ស្តែងអាចនឹងមានច្រើនជាង នេះ ព្រោះមានករណីខ្លះមិនត្រូវបានគេ បង្ហាញទេដើម្បីការពារអត្តសញ្ញាណរបស់ ជនរងគ្រោះ។ របាយការណ៍បានលើកឡើង ពីស្រ្តីសកម្មជនសិទ្ធិមនុស្សជនជាតិបារ៉ែន ម្នាក់ដែលត្រូវបានរដ្ឋអំណាចបារ៉ែនចាប់ ខ្លួនរំលោភ និងសម្លាប់ចោលបន្ទាប់ពីស្រ្តី រូបនោះបាននិយាយនៅចំពោះមុខក្រុម ប្រឹក្សាសិទ្ធិមនុស្សពីស្ថានការណ៍រំលោភសិទ្ធិមនុស្សនៅបារ៉ែន។
ក្រៅពីប្រើវិធានការសម្លាប់ចោលមាន សកម្មជនសិទ្ធិមនុស្សខ្លះទៀតបានរងការ វាយធ្វើបាប បញ្ឈប់ពីការងារ ឬមួយក៏រឹប អូសទ្រព្យសម្បត្តិជាដើម។ ក្រុមប្រឹក្សាសិទ្ធិ មនុស្សបានកត់សម្គាល់ឃើញថា មាន ប្រទេសខ្លះបែរជាលើកយកហេតុផលទៅ ពន្យល់ថា មនុស្សដែលស្ថិតក្នុងផ្ទាំងស៊ីប របស់ខ្លួនសុទ្ធសឹងជាភេរវជន ឬមួយជាក្រុម មនុស្សដែលបានលួចសហការជាមួយ បរទេស៕
ហេង សូរិយា