ខេត្តកណ្តាល ៖ កម្លាំងនគរបាលផ្នែកជំនាញយុត្តិធម៌ស្រុក បានចុះស្រាវជ្រាវស៊ើបអង្កេតចាប់ខ្លួនស្ត្រីម្នាក់តាម ដីកា ពីបទរំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្តនៅភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ការចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៩និង១០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ស្ត្រីត្រូវចោទឈ្មោះ ស៊ុំ ផុល ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន្ននៅភូមិអណ្តូងទឹក ឃុំ លំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល តាមដីកាលេខ០៦២ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ របស់លោក ងួន វុទ្ធី អនុប្រធានសាលាដំបូង ខេត្តកណ្តាល ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ៕ ស្អាងជ័យ
...