ធ្លាយរឿង ហម ឈរ៉ា ប្រពន្ធប្តឹងសុំលែង

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងសម្រាប់មហាជន ពិសេសក្នុងចង្កោមអ្នកសិល្បៈក្រោយពីភរិយាតារាសម្តែងជើងចាស់ ហម ឈរ៉ា ទម្លាយរឿងប្តឹងលែងលះស្វាមីដែលរួមរស់នឹងគ្នាជាច្រើនឆ្នាំ។ ដំណឹងនេះបានសាយភាយខ្លាំងបន្ទាប់ពី លោកទើបនឹងបង្ហាញមុខកូនស្រីជាលើកដំបូងកាលពីប៉ុន្មានខែមុនេះ។

យោងតាមឯកសារដែល បានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកស្រី កែវ ផល្លីណេត ត្រូវជា ភរិយាលោក ហម ឈរ៉ា បានប្តឹងលែងលះគ្នា តាំងពីថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០១៧ ក្នុងឆ្នាំនេះ ។ ដោយក្នុងឯកសារនោះ តម្រូវអោយអ្នកទាំងពីរ បែងចែកទ្រព្យជាពីរចំណែក និង ចូលរួមចិញ្ចឹមកូនស្រី ជាទីស្រលាញ់នោះ ជាមួយគ្នា។

អ្នកស្រី កែវ ផល្លីណេត បានបញ្ជាក់ថា បើបងបានជាប្រកាសមុនទៅហើយ អូនក៏មិនខ្លាចហ្នឹងបើកចំហដែរ ។ចាប់ពីថ្ងៃនេះទៅយើងទាំងពីរគឺជាបងប្អូនល្អ រួមចិត្តគំនិតដើម្បីមើលថែកូនស្រីតែមួយរបស់យើងណា៎បង ។ ក្រោយការទម្លាយរបស់អ្នកស្រី កែវ ផល្លីណែត ភរិយារបស់លោកហម ឈរ៉ា ជុំវិញការដាក់បណ្ដឹងសុំលែងតារាសម្ដែងរូបនេះលើហ្វេសប៊ុក បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមូលហេតុដែលលោកត្រូវបានភរិយាជាទីស្រឡាញ់សុំលែង រហូតមន្ត្រីតុលាការសម្រេចឲ្យអ្នកទាំងពីរបែកគ្នាតាមការស្នើសុំរបស់អ្នកស្រី កែវ ផល្លីណែត កាលពីដើមខែ មិថុនា ក្នុងឆ្នាំ២០១៧មុននេះ។

យ៉ាងណាមិញ អ្នកស្រីបញ្ជាក់ថា រឿងរ៉ាវរហូតដល់ត្រូវតែលែង លោកឈម ឈរ៉ា ដែលស្វាមីកម្សត់កម្រនោះគឺកូនស្រីរបស់អ្នកស្រីបានដឹង និងមិនមានហាមឃាត់អ្នកស្រីទៀតទេ ដោយសារតែអ្វីៗគឺអ្នកស្រីបញ្ជាក់ថាមិនអាចទៅទៀតបាន។

NKD-36x6_outline

ទោះជាយ៉ាងណាលោកហម ឈរ៉ា មិនទាន់មានប្រតិកម្មបែបណាជុំវិញការទម្លាយរបស់អតីតភរិយានោះទេ ជាពិសេសចំពោះមូលហេតុដែលនាំឲ្យលោក និងភរិយាបាក់បែកគ្នាក៏រឹតតែមិនទាន់មានការបង្ហើបឲ្យដឹងនៅឡើយនោះដែរ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print