កម្លាំងនគរបាលការិយាល័យប្រឆាំគ្រឿងញៀន សហការជាមួយកម្លាំងអធិការនគរបាលស្រុកស្វាយជ្រំ បង្ក្រាបករណីជួញដូ និងរក្សាទុកថ្នាំញៀន ឃាត់ខ្លួនម្នាក់ ចាប់យកម្សៅចំនួន​៧៥កញ្ចប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កម្លាំងនគរបាលការិយាល័យប្រឆាំគ្រឿងញៀន សហការជាមួយកម្លាំងអធិការនគរបាលស្រុកស្វាយជ្រំ ធ្វើការបង្ក្រាបករណីជួញដូ រក្សាទុកគ្រឿង ញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងដកហូតបានម្ស៉ៅក្រាមព័ណសថ្លា សង្ស័យគ្រឿង ញៀនចំនួន​៧៥កញ្ចប់ ។

ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៧នៅភូមិថ្មស ឃុំ ស្វាយជ្រំ ស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះហ៊ីង សុខ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិត​ប្រាកដ មានទីលំនៅនៅភូមិថ្មស ឃុំ ស្វាយជ្រំ ស្រុកស្វាយជ្រំ ។

បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចនគរបាលក៏បាន ដកហូតវត្ថុតាងរួមមាន:
ម្ស៉ៅក្រាមព័ណសថ្លា សង្ស័យគ្រឿង ញៀនចំនួន​ ៧៥ កញ្ចប់ ធំ២ ទម្ងន់ ៥១.៣ក្រាម ,ដុំរឹងព៌ណសថ្លា១ដុំ , ជញ្ជីងថ្លឹងថ្នាំញៀន១ គ្រឿង , ទូរស័ព្ទដៃ ២ គ្រឿង , ប្រាក់ដុល្លា ៦៩ $ ប្រាក់រៀល៦០.០០០រៀល ។

ប្រភពបន្តថា ក្រោយពីកំណត់មុខសញ្ញានិងសើបអង្កេតរួចមកកម្លាំងការិយាល័យប្រឆាំគ្រឿងញៀននៃស្នងការដ្ឋានគរបាលខេត្តបាន សហការជាមួយកម្លាំងអធិការនគរបាលស្រុកស្វាយជ្រំ ធ្វើ ការបង្ក្រាបករណីជួញដូ រក្សាទុកគ្រឿង ញៀន និងឃាត់ខ្លួនបានជនសង្ស័យម្នាក់និងថ្នាំញៀនបានមួយចំនួនធំ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលបានកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការដ្ឋានគរបាលខេត្តស្វាយរៀងចាត់ការតាមច្បាប់  ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print