ខេត្ដសៀមរាប៖ បុរសម្នាក់ត្រូវរថ យន្ដធុនធំបុកកៀរពីក្រោយខ្ទប់នឹង បង្កាន់ដៃស្ពានបណ្ដាលឱ្យបាក់ជើងស្ដាំ ម្ខាងហើយអ្នកបើករថយន្ដបានបើករថយន្ដគេចខ្លួនបាត់។ នេះបើយោងតាម ការអះអាងពីជនរងគ្រោះក្រោយងើបពីសន្លប់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងវេលាម៉ោង៦ព្រឹកថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០១៥ នៅលើស្ពានស្ទឹង ស្ថិត ក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទ បាគង ខេត្ដសៀមរាប ។
ជនរងគ្រោះនៅក្នុងហេតុការណ៍គ្រោះ ចរាចរណ៍នេះត្រូវបានគេស្គាល់ឈ្មោះ សុខ សាន្ដ ភេទប្រុស អាយុ៣២ឆ្នាំ មាន ទីល*ំនៅភូមិខ្នារ ឃុំជ្រាវ ក្រុង-ខេត្ដ សៀមរាប មានប្រពន្ធឈ្មោះ សាន ឡី មានកូន៣នាក់ក្នុងបន្ទុក ។
ជនរងគ្រោះបានធ្វើដំណើរតាមម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខបន្ទាយមានជ័យ 1E-9863 ហើយ បើតាមការសន្និដ្ឋានពីមហាជននៅ កន្លែងកើតហេតុមុនពេលដែលជនរង គ្រោះដឹងខ្លួនពីសន្លប់ថាករណីខាងលើនេះ កើតឡើងដោយសារតែជនរងគ្រោះជិះ ម៉ូតូលឿនទៅបុកនឹងបង្កាន់ដៃស្ពាន ដោយខ្លួនឯងបណ្ដាលឱ្យបាក់ជើងយ៉ាង ដូច្នេះ។ លុះដល់ពេលជនរងគ្រោះដឹងខ្លួន បានប្រាប់សមត្ថកិច្ចថារូបគាត់នៅមុន ពេលកើតហេតុបានធ្វើដំណើរពីកើតទៅ លិច លុះមកដល់ចំណុចកើតហេតុមាន រថយន្ដធុនធំមួយគ្រឿង ពណ៌ស បើក មកបុកពីក្រោយធ្វើឱ្យរូបគាត់រេចង្កូត ទៅបុកនឹងបង្កាន់ដៃស្ពានដែកបាក់ជើង ខាងស្ដាំតែម្ដង ។
ជនរងគ្រោះបានបន្ដថា នៅពេល ដែលរថយន្ដបុកកៀរហើយនោះគាត់ពុំ បានមើលឃើញស្លាកលេខរថយន្ដបង្ក ឡើយ ព្រោះនៅពេលដែលគាត់ត្រូវរថ យន្ដបុកខ្ទប់នឹងបង្កាន់ដៃស្ពានគឺមាន អាការងងឹតមុខហើយក៏លែងដឹងអ្វីទាំងអស់ ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានរថយន្ដ សាមុយដឹងទៅព្យាបាលរបួសនៅមន្ទីរ ពេទ្យបង្អែកខេត្ដសៀមរាប ចំណែកម៉ូតូ ជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឱ្យ សាច់ញាតិនិងស្វែងរករថយន្ដបង្កដើម្បី ចាត់ការតាមច្បាប់ ៕
ដោយ៖ ប៊ុន រិទ្ធី