នគរបាលស្រុកក្រឡាញ់ ឃាត់ខ្លួនក្រុមរកស៊ីឆក់ត្រីល្មើស ច្បាប់១៥នាក់ អោយធ្វើកិច្ចសន្យាបញ្ឈប់

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកក្រឡាញ់ ដឹកនាំដោយលោកវរសេនីយ៍ទោ ជី បេង ជន អធិការនគរបាលស្រុក បានចុះបង្រ្កាបចាប់យកឧបករណ៍ ល្មើសច្បាប់មួយចំនួន និងឃាត់ខ្លួនក្រុមឆក់ត្រី១៥នាក់អោយធ្វើកិច្ចសន្យាបញ្ឈប់ ។

យុទ្ធនាការបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិចំនួន២ ក្នុង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្ត សៀមរាប ។

លោកវរសេនីយ៍ទោ ជី បេង ជន អធិការនគរបាលស្រុក បានប្រាប់ថា មុនឈានដល់​ធ្វើការនាំខ្លួនក្រុមនេសាទខុសច្បាប់ ចំនួន១៥នាក់នោះ នៅក្នុងភូមិចំនួន២ ដោយមានការចូល​រួមពីសំណាក់​បង​ប្អូន​​អ្នកនេសាទ​មួយចំនួន ដោយពួកគាត់បានយល់ពីច្បាប់ ទើបលោក​បាន​ដឹកនាំកម្លាំងរបស់​អធិការស្រុក​ក្រឡាញ់ ចុះបង្ក្រាបករណីបទល្មើសនេសាទខុសច្បាប់ ព្រម​ទាំង​​ដក​ហូត​បានវត្ថុ​តាងមួយចំនួន ដើម្បីឱ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ប្រើឧបក​រណ៍​ឆក់ត្រី តទៅ​ទៀត​​ ក្នុងនោះយើងបានដកហូត ពីអ្នកនេសាទ នៅភូមិចំនួន ០២ ក្នុងឃុំសែនសុខ នោះរួមមាន៖ ទី១/ ភូមិ ទ្រាស ចំនួន ១១ គ្រឿង អាគុយ ចំនួន ១០ និង ទី២/ ភូមិ ព្រៃថ្កូវ ចំនួន ០១គ្រឿង សរុប ១២គ្រឿង អាគុយ សរុប១០ ។

បច្ចុប្បន្ន កម្លាំងយើងបានធ្វើអប់រំណែនាំនិងធ្វើកិច្ចសន្យាឱ្យឈប់ប្រព្រឹត្តិបទល្មើសនេ​សាទខុសច្បាប់នេះតទៅទៀតនិងឱ្យវិលត្រឡប់ទៅផ្ទះវិញ ចំពោះឧបករណ៍នេសាទខុសច្បាប់ (អាំងម៉ូទ័រ) និង អាគុយត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print