រថយន្ដ​ឡង់​គ្រី​ស័​របើក​រេ​ចង្កូត​ បណ្ដាល​ឱ្យ​ក្រឡាប់​ចូល​ទឹក​ទាំង​ព្រឹក

ចែករំលែក៖

​ខេត្ដស្ទឹងត្រែង​៖​ រថយន្ដ​ឡង់​គ្រី​ស័​រ​ មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចូល​ទឹក​ សង្ស័យ​អ្នកបើកបរ​មានការ​ធ្វេសប្រហែស​ ក៏​ជ្រុល​ចង្កូត​បែប​នេះ​ ខណៈ​មិន​អាច​ ម្ចាស់​ការ​ខ្លួនឯង​បាន​ ប៉ុន្ដែ​គ្រោះថ្នាក់​ ចរាចរ​នេះ​មិន​បណ្ដាល​ឱ្យ​អ្នកបើកបរ​ និង​អ្នក​រួម​ដំណើរ​គ្រោះថ្នាក់​នោះ​ឡើយ​ ។​

IMG_4105

​ហេតុការណ៍​ខាងលើ​នេះ​ បាន​កើត​ ឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ ព្រឹក​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​វាល​ប៉ា​រ៉ា​ ឋិត​ក្នុងភូមិ​ណា​អូរ​ ឃុំ​ ស្រែ​សម្បូរ​ណ៍​ ស្រុក​សៀម​ប៉ា​ង​ ខេត្ដ​ ស្ទឹង​ត្រែង​ ។​

​សមត្ថកិច្ច​ស្នាក់​ការ​សន្ដិសុខ​លេខ​ ៧៤៧​បានឱ្យ​ដឹង​ថា​ អ្នកបើកបរ​រថយន្ដ​ ជួប​គ្រោះថ្នាក់​ចរាចរ​មានឈ្មោះ​លាង​ សុ​ខុន​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ ខេត្ដកំពង់ស្ពឺ​ បើកបរ​រថយន្ដ​ម៉ាក​ឡង់​គ្រី​ ស័​រ​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ A2-2889​ ។​

​សមត្ថកិច្ច​បន្ដ​ថា​ ករណី​នេះ​អាច​ បណ្ដាល​មក​ពី​អ្នកបើកបរ​ក្នុង​ល្បឿន​ លឿន​ ហើយ​បាន​ជ្រុល​ចង្កូត​ក្រ​ឡប់​ចូល​ ទឹក​ផ្ងារជើង​មួយ​ចំហៀង​ ប៉ុន្ដែ​សំណាងល្អ​ មិន​បណ្ដាល​ឱ្យ​មនុស្ស​គ្រោះ​ផ​ថ្នាក់​ឡើយ​ ៕

IMG_4104IMG_4106

...

ដោយ៖ សុខខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print