ចាក់សាំងដុតសម្លាប់ខ្លួន ដោយសារខឹងបងថ្លៃខ្ចីម៉ូតូជិះហើយ មិនព្រមចាក់សាំង

ចែករំលែក៖

ខេត្តរតនគិរី ៖ ប្អូនថ្លៃចិត្តខ្លាំង ព្រោះតែខឹងបងថ្លៃខ្ចីម៉ូតូជិះពេញមួយថ្ងៃហើយ មិនព្រមចាក់សាំងឲ្យវិញ បាន សម្រេចចិត្ត​ធ្វើអត្តឃាត ដោយយកប្រេងសាំងចាក់ដុតសម្លាប់ខ្លួនក្នុងចំការដំឡូងក្រោយផ្ទះ ។ ហេតុការណ៍ ខាងលើនេះ សាច់ញ្ញាតិជនរងគ្រោះបានប្រទះឃើញសាកសពឆេះរួញនៅក្នុងខ្ទមចំការដំឡូង នៅវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី២៨ ខែញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ។

ជនរងគ្រោះ ឈ្មោះ រម៉ាស់  ទី  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចារាយ មុខរបរកសិករ មានទីលំនៅកន្លែងកើត ហេតុខាងលើ ។

ក្រុមគ្រួសារបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុនោះ ឈ្មោះ សល់ ទះ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាបង ថ្លៃ បានខ្ចីម៉ូតូជិះដើរលេងអស់ពេញថ្ងៃ ដល់ពេលយកមកសងវិញ ម៉ូតូអត់មានសាំង ។ លុះក្រោយមកធ្វើឲ្យប្អូន ថ្លៃខឹងសម្បារ និងស្រែកជេរឡូឡាអស់រយៈពេលប្រហែលកន្លះម៉ោង រួចដើរទៅចំការដំឡូងក្រោយផ្ទះបាត់ រហូត ដល់ម៉ោង៩យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នៅតែមិនឃើញមកផ្ទះ ។

ក្រុមគ្រួសារបន្តថា ក្រោយកើតហេតុមិនបានចាប់អារម្មណ៍ជនរងគ្រោះយកសាំងចាក់ដុតសម្លាប់ខ្លួនឡើយ ស្រាប់ តែនាល្ងាចថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០១៧ ក៏ប្រទះឃើញដេកស្លាប់នៅក្បែរខ្ទមចំការដំឡូង ដោយមានសភាពភ្លើង ឆេះរួញខ្លោចអស់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុក និងខេត្តបានចុះធ្វើកោសលវិច្ច័យ ដោយបានបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានធ្វើអត្តឃាតដោយយកសាំងចាក់ដុតសម្លាប់ខ្លួនពិតប្រាកដមែន ។ សពប្រគល់ឲ្យសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕ សាយប៉ូច

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print