ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សហការជាមួយ អាជ្ញាធរខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងនោះម្នាក់ ជាជនជាតិ ឥណ្ឌា និងម្នាក់ទៀតជាជនជាតិស្រីលង្កា ពីបទប៉ុនប៉ងលួច លុយពីទូអេធីអិម កាលពីម៉ោង ១យប់ ឈានចូល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ។
បើតាមលោក ហៀង ថារ៉េត អធិការរងខណ្ឌចំការមន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ កញ្ញនេះ កម្លាំងនគរបាល បានចុះឆែកឆេរ នៅផ្ទះលេខ១៦៨ ផ្លូវលេខ១៦៧ ក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកបន្តថា ការឃាត់ខ្លួនជនជាតិ ឥណ្ឌា និងម្នាក់ទៀតជាជនជាតិស្រីលង្កាខាងលើនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានដាក់ពាក្យបណ្ដឹង មកអាជ្ញាធរ ខណ្ឌ ហើយភ្លាមៗនោះកម្លាំងនគរបាល ជំនាញបានធ្វើការស្រាវជ្រាវ ចុះឃាត់ខ្លួនបានភ្លាមៗផងដែរ ហើយក៏បានបន្តឈានដល់ការឆែកឆេរផ្ទះជួយរបស់ជនជាតិ ឥណ្ឌា និងម្នាក់ទៀតជាជនជាតិស្រីលង្កាខាងលើតែមង្ត៕ ក្រោយពីសមត្ថកិច្ចឆែកឆេររួចសមត្ថកិច្ចបានប្រាប់អោយដឹងថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងសើបអង្កេតបន្តទៀត ៕