ម៉ូតូដាក់សុីម៉ាំងកែច្នៃចំនួន១២គ្រឿង ត្រូវគណៈបញ្ជាកាឯកភាពខណ្ឌដូនពេញបន្តចុះបង្រ្កាប

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមម៉ូតូក្មេងស្ទាវកែច្នៃដាក់សុីម៉ាំង ដែលតែងតែបង្ករសំឡេងរំខានដល់អ្នកដំណើរ និងអ្នករស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌដូនពេញ ស្ទាក់ចាប់ម៉ូតូដាក់សុីម៉ាំងកែច្នៃ កាលពីវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅគោល ដៅមុខ សណ្ឋាគារណាហ្គាវេីល និង រង្វង់មូលសម្តេចសង្ឃជួនណាត សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ក្នុងការចុះប្រតិបត្តិការចាប់ក្រុមម៉ូតូដែលដាក់សុីម៉ាំងកែឆ្នៃខាងលើនេះ ជាក់ស្តែងឃាត់បានម៉ូតូចំនួន ១២គ្រឿង ដោយរក្សាទុកបណ្តោះអាសន្ននៅ អធិការនគរបាលខណ្ឌដូនពេញ និងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ រងចាំកាអប់រំណែនាំ និង ធ្វេីកិច្ចសន្យា នៅពេលក្រោយ ទេីបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ។

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះអប់រំណែនាំដល់ក្រុមក្មេងទំនើងដែលឆ្នៃបំពង់ស៊ីម៉ាំងម៉ូតូបង្កឲ្យមានសំលេងឮខ្លាំងរំខាននៅតាមដងផ្លូវសាធារណៈ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ឲ្យមានសកម្មភាពបែបនេះទៀត បន្ទាប់ពីក្រុមក្មេងទំនើងនេះបានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំងឲ្យមានសំលេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ និង បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ។

គួរបញ្ជាក់ផងដែរថា នាយឩត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគបាលជាតិ និង ជាស្នងការរាជធានីភ្នំពេញ បានបទបញ្ជាឲ្យកម្លាំងសមត្ថកិច្ច គ្រប់បណ្តាលខណ្ឌក្នុងរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងអប់រំ ម៉ូតូកែច្នៃ ខុសលក្ខណៈបច្ចេកទេស (បំពង់ស៊ីមាំងលឺ) បង្កសម្លេងរំខាន ប៉ះពាល់ដល់ប្រជាពលរដ្ឋផងដែរ  ៕  ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print