គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូរបួសធ្ងន់២នាក់ នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមនុស្សចំនួន ២នាក់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ ខណៈកំពុងធ្វើបញ្ច្រាសទិសគ្នានៅលើកំណាត់ផ្លូវជាតិលេខ៥៥ ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា មុនដំបូងគេឃើញយុវជនម្នាក់ឈ្មោះ អ៊ឹម សារ៉ាវីន អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ(ធ្ងន់) ធ្វើចរាចរណ៍ដោយម៉ូតូ ១គ្រឿងម៉ាក HONDA.lCON ពណ៏ក្រហម ពាក់ស្លាកលេខ ពោធិសាត់ 1C 2525 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូ ១គ្រឿងទៀតម៉ាក HONDA Dream សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F 6081 ខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសទិសគ្នា(លិច-កើត) បណ្ដាលឲ្យរងរបួសរដូករណេលទាំងសង់ខាងយ៉ាងរន្ធត់។

ប្រភពព័ត៌មានខាងលើបន្តថា ភាគ្គីម៉ូតូ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F 6081 ឈ្មោះ ជិន ចាន់សាត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិ.ឃុំប្រម៉ោយ ជាកន្លែងកើតហេតុជាមួយគ្នាបណ្ដាលឲ្យរងរបួស(ធ្ងន់)។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ជនរងរបួសទាំង ២នាក់ត្រូវបានចាត់ចែងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗ ចំណែកមន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែង យកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print