ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងរយៈពេល១សប្តាហ៍នេះ បានធ្វើឲ្យប្រជាពលរដ្ឋស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កំពុងប្រឈមលិចទឹកជំនន់តាមតំបន់ព្រំដែនខ្មែរ -ថៃ ។ ស្ថិតក្នុងគ្រាអាសន្ននេះ កម្លាំងនគរបាលវរៈការពារព្រំដែនលេខ៨១៥ នាព្រឹកថ្ងៃទី៣ ខែតុលានេះ បានចុះទៅអន្តរាគមន៍ជួយដឹកជញ្ជូននាំយកទ្រព្យសម្បត្តិ សម្ភារៈ ក៏ដូចជាមនុស្សចាស់ ក្មេងតូចៗ និងសត្វពាហនៈ មកកាន់ទីទួលមានសុវត្ថិភាព ។
នេះបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់កម្លាំងមានសមត្ថកិច្ច ក្នុងនាំខ្មែរដូចគ្នា សមនឹងពាក្យស្លោកថា «ខ្មែរ ត្រូវចេះជួយខ្មែរដូចគ្នា» ៕ ជាយក្រុង
...