ភ្នំពេញ៖ នៅរសៀលថ្ងៃត្រង់ ទី ៤ តុលានេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការនី ដែលកំពុងធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ក្រុមហ៊ុន CAMBO HANDSOME LTD រួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញពិសារបាយថ្ងៃត្រង់ជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងអាហារខាងក្រៅរោងចក្រក្នុងបរិយាកាសរីករាយនិងស្និទ្ឋស្នាលបំផុត។
សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចពីសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនី ដែលកំពុងធ្វើការនៅតាមរោងចក្រនានាឡើយ ព្រោះសុខទុក្ខកម្មករ កម្មការិនី គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចតេជោ៕
...