មេព្រៃ​ផ្នែក​ស្រុក​អូរ​ជុំ​បង្ខំចិត្ដ​ចាប់​ គោ​យន្ដ​ដឹកឈើ​ព្រោះ​ខូច​ក្បែរ​ច្រមុះ​

ចែករំលែក៖

​ខេត្ដរតនគិរី​៖​ កម្លាំង​មេព្រៃ​ផ្នែក​ ស្រុក​អូរ​ជុំ​បាន​សហការ​ជាមួយនឹង​នគរ​ បាល​ស្រុក​អូរ​ជុំ​ចាប់​បញ្ជូន​គោ​យន្ដ​១​ គ្រឿង​ដឹកឈើ​ប្រណីត​រួច​បញ្ជូន​ទៅ​ស្នាក់​ការ​ខណៈ​ម្ចាស់​គោ​យន្ដ​មាន​ប្រតិកម្ម​ ចោទប្រកាន់​ថា​បាន​រត់ការ​បង់លុយ​ឱ្យ​ មន្ដ្រី​មេព្រៃ​ផ្នែក​អូរ​ជុំ​និង​សមត្ថកិច្ច​ មួយ​ចំនួន​រួច​ហើយ​នោះ​។​

sds (2)

​ជាមួយនឹង​ប្រតិកម្ម​របស់​ម្ចាស់​គោ​យន្ដ​ដឹកឈើ​នេះ​ត្រូវ​បាន​លោក​ មូល​ សំ​វ៉ាង​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ​ បាន​បដិសេធ​ថា​ មន្ដ្រី​របស់​លោក​មិន​ បាន​ឃុបឃិត​ទទួល​ប្រាក់​ពី​ឈ្មួញ​រកស៊ី​ ដឹកឈើ​តាម​គោ​យន្ដ​នេះ​ទេ​។​

​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ តុលា​ លោក​បាន​បញ្ជាក់​ថា​ គោ​យន្ដ​ដែល​មន្ដ្រី​ របស់​លោក​សហការ​ជាមួយ​នគរបាល​ ស្រុក​អូរ​ជុំ​ចាប់​មកនេះ​នឹង​បញ្ជូន​ទៅ​ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ដើម្បី​ចាត់ការ​ ទៅ​តាម​ផ្លូវច្បាប់​។​

​គួរ​រំឭក​ថា​ កាលពី​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៥​ មាន​គោ​យន្ដ​មួយ​គ្រឿង​ដឹក​ ឈើ​ធ្នង់​បាន​ដាច់​កាឡេ​ខូច​នៅ​ក្បែរ​អ​ធិ​ ការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ​ និង​ផ្នែក​ រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ​ លើ​កំណាត់​ផ្លូវ​ ជាតិ​លេខ​៧៨A​ ។​ ពេល​នោះ​កម្លាំង​នគរ​ បាល​ស្រុក​អូរ​ជុំ​សហការ​ជាមួយនឹង​មន្ដ្រី​ ផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ​ចាប់​បញ្ជូន​ទៅ​ ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ ដើម្បី​ចាត់ការ​តាម​ច្បាប់​។​

​អ្វី​ដែល​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​ កើតហេតុ​មានការ​ហួសចិត្ដ​នោះ​គឺ​ ម្ចាស់​គោ​យន្ដ​ដឹកឈើ​ដែល​គេ​ស្គាល់​ថា​ ជា​ប្រពន្ធ​របស់​មេ​ឈ្មួញ​ឈ្មោះ​ ធី​ រកស៊ី​ ដឹកឈើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​បាន​ ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ “​ប្ដី​ខ្ញុំ​បាន​រត់​ ការ​បង់លុយ​ឱ្យ​សមត្ថកិច្ច​និង​មន្ដ្រី​រដ្ឋ​ បាល​ព្រៃឈើ​តាម​ផ្លូវ​នេះ​អស់ហើយ​ អី​ឡូ​វ​ពេល​រថយន្ដ​ខូច​មក​ចាប់​យ៉ាង​ ម៉េច​?”​

​គួរ​បញ្ជាក់​ថា​ គោ​យន្ដ​ដែល​មន្ដ្រី​រដ្ឋ​*​បាល​ព្រៃឈើ​ផ្នែក​អូរ​ជុំ​ចាប់​បញ្ជូន​ទៅ​ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​នេះ​ នៅ​ពី​ខាង​ លើ​មាន​ក្ដារបន្ទះ​គ្រប​ពីលើ​ឈើ​ប្រណីត​ ប្រភេទ​ធ្នង់​ជា​ច្រើន​ ប៉ុន្ដែ​គេ​ពុំ​ដឹង​ថា​ មាន​ប៉ុន្មាន​ម៉ែត្រគូប​នោះ​ទេ​។​

​ជុំវិញ​ការ​ចាប់​គោ​យន្ដ​ដឹកឈើ​ប្រណីត​ដាច់​ការ​ឡេ​ខូច​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ លើក​ឡើង​ថា​ បើ​មិន​ឱ្យ​មន្ដ្រី​មេព្រៃ​ផ្នែក​ អូរ​ជុំ​និង​នគរបាល​ស្រុក​អូរ​ជុំ​ចាប់​ម្ដេច​ កើត​ព្រោះ​បើ​វា​ខូច​នៅ​ក្បែរ​ច្រមុះ​ពេក​។​ ហើយ​បើ​មិន​ចាប់​ទេ​នោះ​វា​រឹតតែ​គេ​ សង្ស័យ​ខ្លាំង​ថែម​ទៀត​ ទោះជា​មន្ដ្រី​ទាំង​ នោះ​បាន​ទទួល​សំណូក​រត់ការ​ដឹកឈើ​ របស់​មេ​ឈ្មួញ​រកស៊ី​ឈើ​ឈ្មោះ​ ធី​ នេះ​ក៏​ ដោយ​។​

​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ដែរ​ថា​ ឈ្មួញ​ រកស៊ី​ដឹកឈើ​ប្រណីត​ឈ្មោះ​ ធី​ នេះ​បាន​ ដឹក​ជញ្ជូន​ឈើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​យក​ ទៅ​លក់​នៅ​ប្រទេស​ជិតខាង​ តែ​មិន​ត្រូវ​ បាន​បង្ក្រាប​ពី​សមត្ថកិច្ច​និង​មន្ដ្រី​រដ្ឋបាល​ ព្រៃឈើ​ផ្នែក​អូរ​ជុំ​នេះ​ទេ​ហើយ​កុំ​តែ​គោ​យន្ដ​មេ​ឈ្មួញ​ខាងលើ​នេះ​ដាច់​កាឡេ​ខូច​ ម្ល៉េះ​ទាល់តែ​សេះ​ដុះ​ស្នែង​ក៏​មិន​បង្ក្រាប​ដែរ​ ៕

sds (1)

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print