ជម្ងឺតេតាណុសរើឡើងប្រកាច់ធ្លាក់ទឹកស្រែឈ្លក់ស្លាប់

ចែករំលែក៖

ខេត្តកណ្តល៖ បុរសម្នាក់ព្រោះតែជម្ងឺតេតាណុសរើឡើងបានប្រកាច់ធ្លាក់ផ្កាប់មុខចូលទៅក្នុងទឹកស្រែ បណ្តាលឲ្យឈ្លក់ស្លាប់ខណៈដែលមិនមាននរណាម្នាក់ដឹងជួយសង្រ្គោះបានទាន់ពេលវេលា ។

20151015221525

សាក​សពជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១៤ និង១៥នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចវាលស្រែខាងជើងភូមិ ស្ថិតក្នុងភូមិខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តេន ស៊ីថន ភេទប្រុស អាយុ២៩ឆ្នាំ (មានជម្ងៃតេតាណុសប្រចាំកាយ) មុខរបរជាកសិករ មានប្រពន្ធនិងកូនតូចម្នាក់ រស់នៅក្នុងភូមិខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ។

តាមការបំភ្លឺពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សមានជម្ងឺតេតាណុសប្រចាំកាយឧស្សាហ៏ប្រកាច់បែកពពុះមាត់ខ្លាំងណាស់ ។ ពេលប្រកាច់បែកពពុះមាត់ម្តងៗបានរូបគាត់ជាប្រពន្ធនិងសាច់ញាតិជួយសង្រ្គោះទាន់ពេលវេលា ទើបមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ។ លុះមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ប្តីរបស់គាត់បានដើរទៅមើលទឹកស្រែ ស្រាប់តែបាត់ខ្លួនមិនឃើញមកផ្ទះហូបបាយដូចសព្វមួយដង រហូតដល់វេលាម៉ោង២រសៀលទើបមានប្រជាពលរដ្ឋរត់មកប្រាប់គាត់ថាបានប្រទះឃើញប្តីរបស់គាត់ដេកស្លាប់ផ្កាប់មុខនៅក្នុងទឹកស្រែ ។

ស្ត្រីជាប្រពន្ធបានបំភ្លឺទៀតថា បន្ទាប់ពីបានដំណឹងពីប្រជាពលរដ្ឋគាត់ក៏បានប្រញាប់ប្រញាលហៅបងប្អូនឲ្យជួយនាំយកសាកសពប្តីមកផ្ទះ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចនគរ​បាលមូលដ្ឋាន ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឈ្លក់ទឹកស្រែ ខណៈដែលជនរងគ្រោះប្រកាច់ដួលផ្កាប់មុខចូលទៅក្នុងទឹក ។ ករណីនេះក្រុមគ្រួសារជនរងគ្រោះមិនបានប្តឹងផ្តល់អ្វីឡើយ ហើយបានចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print