មេឈ្មួញរកស៊ីកាប់ឈើម្នាក់ទើបចេញពីពន្ធនាគារបន្តអាជីពចាស់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ប្រភពពីពលរដ្ឋបាន បង្ហើបឲ្យដឹងថា លោក វាសនា ផាន់ថានា ហៅស្នា ដែលទើបចេញពីពន្ធនាគារ និង ជាកូនចៅលោក ស៊ី សរ ឈ្មួញរកស៊ីឈើខុសច្បាប់នៅតំបន់ក្នុងខេត្តពោធិ៍សាត់ និង ស្រុក​ឱរ៉ាល់ ដែលកំពុងរត់គេចខ្លួននោះ នៅតែបន្តការរកស៊ីឈើនៅតំបន់ខាងលើដដែល។

ប្រភពព័ត៌មានបានបន្តថា បន្ទាប់ពី លោក វាសនា ផាន់ថានា ត្រូវបានដោះលែងក្រោមការជ្រោមជ្រែងពីគ្នីគ្នា និងតាមនីតិ​វិធីរួចភ្លាម លោកបានកៀរគរអ្នកកាប់ឈើ ដែលធ្លាប់រកស៊ីជាមួយគ្នាកន្លងទៅក្រោមការផ្តល់ប្រាក់ពីលោកថៅកែឈ្មោះ ស៊ី សរ (មេធំ) ដើម្បីដំណើរការទ្រង់ទ្រាយធំឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈនៅពេលដែលលោកត្រូវបានឃុំខ្លួនកន្លងមក។

បច្ចុប្បន្នលោក វាសនា ផាន់ថានា កំពុងដាក់ពង្រាយកម្លាំងកាប់ឈើជាច្រើននាក់ ម៉ៅផ្តាច់ក្នុងតំបន់សម្បូរឈើ នៅឯខេត្ត ពោធិ៍សាត់ហើយយកទៅស្តុកទុកក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុននឹងបន្តដឹកទៅលក់នៅប្រទសវៀតណាម។

ជុំវិញព័ត៌មាននេះ ភ្នាក់ងារយកព័ត៌មាន  http://nkdnews.com/ នៅពុំទាន់ អាចរកការបំភ្លឺពីលោក វាសនា ផាន់ថានា បាននៅឡើយទេ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ចង់ដឹងងថាតើលោកបានបន្ត របរខុសច្បាប់នេះទៀតឬយ៉ាងណា? ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print