ក្រសួងអប់រំ និង អូឡាំពិក សម្រេចរៀបចំក្បួនម៉ូតូធំ១២គ្រឿង សម្រាប់អបអរសាទរ ម្ចាស់មេដាយមាសពិភពលោក “កីឡាកាយវប្បកម្មនិងលំហាត់ប្រាណ”

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រជុំសម្រេចរៀបចំក្បួនម៉ូតូធំចំនួន១២គ្រឿង សម្រាប់ទទួលអបអរសាទរ អត្តពលិកម្ចាស់មេដាយមាស ពិភពលោក លើកទី៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលប្រតិភូកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គ្រោងនិវត្តមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នារសៀលថ្ងៃទី១១ខែតុលាឆ្នាំ២០១៧ បន្ទាប់ពីបានបញ្ចប់បេសកកម្ម ចូលរួមការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី៩ នៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី ។

ជ័យជម្នះនេះ ត្រូវបានថ្នាក់ដឹកនាំ ក្រសួងអប់រំយុវជននិងកីឡា និង គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា កោះប្រជុំគ្នាជាបន្ទាន់ ដើម្បីតយយត្រៀមលក្ខណៈនូវក្បួនដង្ហែ ដោយម៉ូតូធំចំនួន១២គ្រឿង អមរថយន្ត ឆ្លងកាត តាមមហាវិថីធំៗមួយចំនួនក្នុងរាជធានីភ្នំពេញដើម្បីឲ្យប្រជាពលរដ្ឋក្រុងបានដឹងភាពជោគជ័យ របស់ប្រតិភូកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដោយ ដណ្ដើមបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ចំពោះដំណោះរវិលត្រឡប់ របស់អត្តពលិក កីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជានេះដែរ ក៏មានការអញ្ជើញទៅទទួលអបអរសាទរ នឹង ស្វាគមន៍ពីថ្នាក់ដឹកនាំក្នុងស្ថាប័នកីឡាកំពូលៗរបស់កម្ពុជាផងដែរ។ គឺលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើន ដើម្បីលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់អត្តពលិកកម្ពុជា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។

គួរបញ្ជាក់ថា ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី៩ នៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី បានធ្វើឡើងចាប់ពីថ្ងៃទី២-៩ ខែតុលា ឆ្នាំ២០១៧។ ដោយមានអត្តពលិកមកពីប្រទេសជាច្រើនលើពិភពលោកចូលរួម ក្នុងនោះ កម្ពុជាបានបញ្ជូនកីឡាកររបស់ខ្លួន៣នាក់ ជាលទ្ធផលអត្តពលិកយើងទទួលមេដាយមាស១គ្រឿងដោយកីឡាករ សំបូរ ណាន ,កីឡាករ តឹក ប៊ុនវី ឈ្នះមេដាយប្រាក់១គ្រឿងនិង កីឡាករ ណុំ សុបិន្ដ ឈ្នះមេដាយសំរឹទ្ធិ១គ្រឿង៕សារីម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print