ខេត្តកណ្តាល ៖ អតីតយោធាពិការម្នាក់បានរងគ្រោះថ្នាក់ ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យដួល ហើយត្រូវរថយន្តបើកបញ្ច្រាស់ទិស កិនបន្ថែមស្លាប់នៅនឹងកន្លែង កាលពីវេលា ម៉ោង៦ និង១០ នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ ១១០ ចំណុច គីឡូម៉ែត្រលេខ ៨១-៨២ ស្ថិតនៅក្នុងភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ
ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ជុន ថន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរកសិករ ( ជាជនពិកា ដាច់ដៃស្ដាំម្ខាង និងដាច់ជើងស្ដាំម្ខាង អតីតៈយោធា ) មានទីលំនៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ។
ថ្ងៃកើតហេតុ ជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដាវ៉េវ សេ១១០ ពណ៍ខ្មៅ អត់ស្លាកលេខ អត់កញ្ចក់ អត់មួក ទិសដៅ ពីជើងទៅត្បូង ( ច្បារអំពៅ-ព្រែកជ្រៃ ) បានប៉ះជាមួយម៉ូតូមាន ចងកាងឈើ ដឹកផ្លែស្វាយ មិនស្គាល់ម៉ាក ដែល មានទិសដៅស្របគ្នាគេចខ្លួនបាត់ បន្សល់ទុកកាងឈើ និង ផ្លែស្វាយនៅនឹងកន្លែងកើតហតុពេលជាមួយគ្នានោះដែរ
មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកបរមានទិសដៅបញ្ច្រាសបានបើកកិនពីលើជនរងគ្រោះបន្ថែមទៀត ហើយរត់គេចខ្លួនបាត់ ធ្វើឲ្យជនរងគ្រោះ ស្លាប់តែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្ដិរដ្ឋបាលឈើខ្មៅ ប៉ុស្ដិក៏រាយការណ៍មកផ្នែកជំនាញស្រុក ក៏បាន ចុះទៅដល់កន្លែងកើតហេតុ ពិនិត្យរួច ក៏ដឹកសាកសពយកទៅប្រគល់ឲ្យ
ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ កំលាំងប៉ុស្ដិនិងកំលាំងជំនាញស្រុកកំពុង ស្រាវជ្រាវ រកភាគីម៉ូតូ និង ភាគីរថយន្ដ ដែលរត់គេចខ្លួនបាត់ មិនទទួលខុសត្រូវ ៕ស្អាងជ័យ