ភ្នំពេញ ៖ គិតទៅ បើអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន មានចេតនាមិនអើពើពីវិធានការណ៍បង្ក្រាបបទល្មើស បន ល្បែងស៊ីសង ក្នុងដែនរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន ឬ មិនបានយកចិត្តទុកដាក់អនុវត្តន៍គោលនយោ បាយ ភូមិ-សង្កាត់មានសុវត្ថិភាព ពិសេសបទបញ្ជាដ៏តឹងតែងពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានបញ្ជា និង ដាក់ចេញមកថ្មីៗនេះ ?
ប្រជាពលរដ្ឋបានលើកឡើងបែបនេះថា កន្លងមកខណៈពួកគាត់បានឃើញល្បែងកត់ឆ្នោតខុសច្បាប់ ដែលមាន ទីតាំង៣កន្លែង ស្ថិតនៅផ្លូវលេខ១១៣ និងផ្លូវលេខឌឿងហែមលេខ២៧៦ និងលេខ១១៧ ក្នុងសង្កាត់ បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋលើកឡើងទៀតថា ទីតាំងល្បែងកត់ឆ្នោតខុសច្បាប់ខាងលើនេះបានបើកលេងជាយូរឆ្នាំមកហើយ ពួកគាត់ឃើញដែរ គឺឃើញសមត្ថកិច្ចចុះមកប្រមូលផលប្រយោជន៍តែប៉ុណ្ណោះ ។ ដូច្នេះហើយប្រជាពលរដ្ឋកំពុង ទន្ទឹងរង់ចាំមើល ថាតើគណៈបញ្ជាការឯកភាពខណ្ឌ ដែលកំពុងសូត្រយ៉ាងរត់មាត់អំពីវិធានការ លុបបំបាត់ បន ល្បែង កត់កន្ទុយលេខខាងលើនេះបានឬអត់?
បើដូច្នេះមែន មានន័យថា បទបញ្ជាសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបទបញ្ជាលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសាបដូចទឹកទន្លេ ខណៈចៅហ្វាយខណ្ឌ ចំការមនមិនអនុវត្តតាម ក្នុងការបង្ក្រាបរាល់ល្បែងស៊ីសង តាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំង កាហ្វេ អ៉ីនធើណេត ឬ ណេត24ម៉ោង ក្នុងភូមិសាស្ត្រ សង្កាត់បឹងកេងកង២នេះ ។
គិតលេងៗ មកដល់ពេលនេះ មានរយៈពេលជាង៣ខែមកហើយ អភិបាលខណ្ឌចំការមន មិនទាន់មានវិធាន ការចុះបង្ក្រាបសោះ ៕ នគរដ្រេហ្គន
















