បងថ្លៃប្រើល្បិចដ៏សិក្តិសិទ្ធិដោយដាក់ថ្នាំងងុយដេកលាយ ជាមួយស្រាឱ្យប្អូនថ្លៃផឹក រួចធ្វើសកម្មភាពរំលោភបានសម្រេច

ចែករំលែក៖

ខេត្តកណ្ដាល ៖ បងថ្លៃប្រុសម្នាក់បានប្រើល្បិចដាក់ថ្នាំងងុយ ដេកឱ្យប្រពន្ធ និងប្អូនថ្លៃដេកលង់លក់ រួចធ្វើសកម្មភាព រំលោភសេពសន្ថវ:ប្អូនថ្លៃ រហូតបានសម្រេច ខណ:នារី រងគ្រោះដឹងខ្លួនយឺតពេល ដោយឃើញទឹកកាមប្រឡាក់ប្រដាប់ភេទទៅហើយ ។

ហេតុការណ៍បងថ្លៃរំលោភប្អូនថ្លៃខាងលើបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅ ចំណុចក្នុងផ្ទះជនសង្ស័យ ឋិតក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឱ្យដឹងថា តាមរយៈពាក្យបណ្តឹង នារីរងគ្រោះឈ្មោះ ឡេង ស្រីពៅ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ចំណែកជនសង្ស័យឈ្មោះ ហេង មាន អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនសង្ស័យ និងនារី រងគ្រោះ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀន ស្វាយខេត្តកណ្ដាល ជាមួយគ្នា ។

សមត្ថកិច្ចបន្តថា តាមរយ:រៀបរាប់ដំណើររឿងពីនារី រងគ្រោះបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យ និង នាីរងគ្រោះស្នាក់នៅក្នុងផ្ទះជាមួយគ្នា បន្ទាប់មកជនសង្ស័យបានឱ្យនារីរងគ្រោះលេបថ្នាំងងុយដេកលាយជាមួយស្រាល ក៏ដេកលង់លក់ជាមួយបងស្រីរបស់ខ្លួន ដែលបានលេបថ្នាំងងុយដេកដូចគ្នា និងត្រូវជាប្រពន្ធជនសង្ស័យ ។

ក្រោយជាតិថ្នាំចូលជ្រាបពេញរាងកាយ បានធ្វើឲ្យនារីរង គ្រោះ និងប្រពន្ធដេកលង់លក់និងដំណេក ។ មានឱកាសល្អ មិនបង្អង់យូរ ជនសង្ស័យក៍បានធ្វើសកម្មភាពរំលោភសេពសន្ថវះទៅលើនារីរងគ្រោះរហូតបានសម្រេច ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានមកអង្គុយក្បែរប្រពន្ធរបស់ខ្លួនដោយស្លៀកតែខោលីអូ ។

បន្តិចក្រោយមក នារីរងគ្រោះក៍ដឹងខ្លួនឡើង ឃើញសភាព អាក្រាតកាយ ទាំងខ្លួនគ្មានសម្បីតែខោលីអូ និងអាវទ្រនាប់ ថែមទាំងមានទឹកកាមជាប់និងប្រដាប់ភេទរបស់ខ្លួនទៀត ក៍ ដាស់បងស្រីរបស់ខ្លួន និយាយរៀបរាប់ពីរឿងហេតុកើត ឡើង បន្ទាប់មកជនរងគ្រោះក៍ បានទៅងូតទឹកលាងសំអាតខ្លួន។

ក្នុងពាក្យបណ្តឹងឱ្យដឹងបន្តទៀតថា លុះដល់វេលាម៉ោង១០ និង២៥នាទីថ្ងៃ ខែឆ្នាំដដែល នារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបណ្ដឹងរួចកំលាំង នគរបាលប៉ុស្តិ៍គគីរបានទៅឃាត់ខ្លួនជនសង្ស័យខាងលើយកមកប៉ុស្តិ៍ដើម្បសួរនាំ និងបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា កន្លងមកជនសង្ស័យធ្លាប់ប្រព្រឹត្ត ដោយបាន ចាប់រំលោភសេពសន្ថវ:លើនារីរងគ្រោះដែលត្រូវជាប្អូនថ្លៃបានសម្រេចចំនួន០២ដងរួចមកកាលពី២ឆ្នាំមុន ដោយសារ ក្តីអាណិតស្រឡាញ់បងស្រី និងក្មួយៗ ក៏មិនបានប្តឹងផ្តល់ ទេ ទើបពេលនេះនិងជាលើកទី៣ សម្រេចប្តឹងឱ្យរាងចាលម្តង ៕
ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print