មានករណីបាញ់ប្រហារគ្នានៅខណ្ឌមានជ័យបណ្តាលឲ្យស្លាប់មនុស្ស

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ មានសេចក្តីរាយការណ៍ថា មានការករណីផ្ទុះអាវុធកើតឡើង ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពក្រៅផ្លូវការបានបញ្ជាក់ថា ករណីបាញ់ប្រហារនេះ គឺកើតឡើងក្នុងចំណោមមន្ត្រីប៉ូលិសដូចគ្នា ផឹកស៊ីស្រវឹងហើយបាញ់ប្រហារគ្នាបណ្តាលឲ្យស្លាប់តែម្តង ។ ប៉ុន្តែទោះបីយ៉ាងណា គេមិនទាន់ដឹងថា ហេតុការណ៍នេះកើតឡើងដោយមូលហេតុអ្វីនៅឡើយទេ។

សមត្ថកិច្ចជំនាញបាននិងកំពុងពិនិត្យស៊ើបអង្កេតនៅកន្លែងកើតហេតុ ហើយមិនទាន់អាចផ្តល់ព័ត៌មានដល់ក្រុមអ្នកកាសែតបានដឹងនៅឡើយទេ៕ ថាច់ យ៉ាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print