ខេត្តពោធិ៍សាត់៖ គេអះអាងក្មេងៗប្រមាណ ៥នាក់នាំគ្នាទៅមើលមងនៅបឹងមួយដែលពួកគេដាក់ត្រី ក៍បានប្រទះឃើញសាកសពអណ្ដែតទឹកនាំគ្នរត់បាតជើងសព្រាតមកប្រាប់អ្នកភូមិ ខណៈនោះក៍បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្តកិច្ចសង្ស័យករណីឃាតកម្ម។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនារសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងទឹកបឹងចែងមែង ស្ថិតក្នុងគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលមូលដ្ឋានប៉ុស្ដិ៍រដ្ឋបាលសន្រ្ទៃបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ សឿន យ៉េន ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តថា ជាធម្មតាស្រ្តីរងគ្រោះគាត់បានលក់នំបញ្ឆែវនៅមុខវត្តកែវឧត្ដម(ហៅវត្តកណ្ដាល)ជារៀងរាលថ្ងៃសព្វមួយដង ហើយគាត់លក់(នំបញ្ឆែវ)ពីព្រលឹមរហូតម៉ោង៩ឬ១០ទើបគាត់រើឥវ៉ាន់ទុកដាក់ទៅផ្ទះរបស់គាត់វិញ ហើយជាទំលាប់មួយទៀតគាត់(ស្រ្តីរងគ្រោះ)ឧក្សាទៅស្ទូងត្រីនៅតំបន់បឹងខាងលើ ដូច្នេះគ្មាននណាម្នាក់ដឹងច្បាស់លាស់ថាគាត់ទៅស្ទូចត្រីហើយបានលង់ទឹកស្លាប់នៅវេលាម៉ោងប៉ុន្មាននោះទេ លុះនៅវេលាម៉ោងខាងលើមានក្មេងៗចំនួន ៥នាក់ បាននាំគ្នាដើរទៅមើលមងរបស់ពួកគេដែលរាយចាប់ត្រីនៅទីនោះដែរ ក៍បានប្រទះឃើញអណ្ដែតឡើងដូចសាកសពដូចនៅក្នុងរូបភាពស្រាប់នេះ ទើបនាំរត់ត្រឡប់មកភូមិវិញដើម្បីប្រាប់ចាស់ៗឲ្យទោៅមើល ក៍មានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្តកិច្ចតែម្តង។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ក្រោយសមត្តកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាល ជំនាញកោសល្យវិច្ឆ័យនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ លទ្ធផល៖ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ ក៍បានធ្វើកំណត់ហេតុត្រឹមត្រូវប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងនីតិវិធី។
ប៉ុន្តែបើទោសជាសមត្តកិច្ចបានបញ្ជាក់យ៉ាងច្បាស់ដូចខាងលើនេះក្តី៖ ក៍ប្រជាពលរដ្ឋភាគច្រើនមានចម្ងល់ថា បើតាមការរាបរបដូចខាងលើហេតុអ្វីក៍សាកសពឆាប់អណ្ដែតទឹកម្លេះ ពេលវេលានេះដូចជារយៈពេលខ្លីណាស់ព្រោះជាធម្មតា ២ថ្ងៃ ១យប់ឯណុះទើបអណ្ដែត៕