ហុងដាឌ្រីមបុកគោយន្តបើកឆ្លងផ្លូវរបួសធ្ងន់ ៣នាក់នៅលើកំណាត់ផ្លូវជាត់លេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសចំនួន ៣នាក់បានរងរបួសយ៉ាងធ្ងន់ ត្រូវបានគេចាត់ចែងតាមរយៈរថយន្តសារម៉ុយ បញ្ជូនទៅជួយសង្រ្គោះភ្លាមៗនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពុងឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាឌ្រីមបុកគោយន្តកន្រ្តៃ ខណៈគោយន្តកន្រ្តៃបានបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅឯខាងស្រុកក្រគរ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅឯខាងស្លើកំណាត់ផ្លូវជាត់លេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៦.១៣៧ ស្ថិតក្នុងភូមិក្បាកដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងរបួសទី១ ឈ្មោះ មុត ភា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្រាំងខ្មែរ ឃុំពពេល ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង(ធ្ងន់) ជាអ្នកបើកបរគោយន្តកន្រ្ទៃធ្វើចរាចរណ៍ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង(ឆ្លងថ្នល់ជាតិលេខ៥) លុះមកដល់ចំណុចកើតហេតុក៍មានម៉ូតូ ១គ្រឿងកំពុងបោះពួយក្នុងល្បឿនយ៉ាងលឿនក៍បានជ្រុលបុកពេញទំហឹង បណ្ដាលឲ្យដួលរងរបួសរដូករណេលនៅផ្លូវយ៉ាងធ្ងន់ទាំងអស់គ្នាតែម្តង។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបន្តថា អ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៨ ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1B 4162 ឈ្មោះ អៀន ណាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្រាំង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ យាង សាទ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូររំចេក ឃុំសំព្រួច ស្រុកស្ទោង ខេត្តកំពង់ធំ(ធ្ងន់) ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត។

លោក វរសេនីយ៍ត្រី អធិការនគរបាលស្រុកបន្តទៀតថា ករណីខាងលើនេះបណ្ដាលឲ្យរបួសធ្ងន់មនុស្សចំនួន ៣នាក់ ដោយភាគ្គីខាងគោយន្តកន្រ្តៃបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង រីឯភាគ្គីខាងម៉ូតូបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងរងការខូចខាតមធ្យោបាយគោយន្តកន្រ្តៃ ១គ្រឿង ម៉ូតូ ១គ្រឿង ហើយរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ រងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print