អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ សាន ស្រីឡៃ ត្រូវគេបាញ់សម្លាប់ សង្ស័យស្នេហាត្រីកោណ

ចែករំលែក៖

ភ្នំពេញ ៖ មានជនរងគ្រោះរហូតដល់២នាក់បាត់បង់ជីវិត បន្ទាប់ពីស្នូរកាំភ្លើងបានបន្លឺឡើងជាច្រើនគ្រាប់កាលពីវេលាម៉ោងមុននេះបន្តិច ដែលពេលនេះ សមត្ថកិច្ចបាននិងកំពុងឡោមព័ទ្ធនៅកន្លែងកើតហេតុ។

គេរាយការណ៍ឲ្យដឹងថា ការផ្ទុះអាវុធជាច្រើនគ្រាប់ដោយមិនទាន់ដឹងពីមូលហេតុនេះ ស្ថិតនៅចំណុចមន្ទីរពេទ្យតាឡុងហ្គោ ផ្លូវ៣៦០កែងនឹងផ្លូវ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បន្តទៀតថា ករណីនេះបណ្តាលឲ្យមនុស្សស្លាប់២នាក់យ៉ាងតិច  ហើយសមត្ថកិច្ចនៅមិនទាន់អាចដឹងអំពីមូលហេតុនៅឡើយទេ ។

សមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យនៅមុនពេលកើតហេតុបានជិះម៉ូតូមួយគ្រឿងមកកាន់ទីតាំងកើតហេតុខាងលើសួររកឈ្មោះជនរងគ្រោះ ។ បន្ទាប់មក ជនរងគ្រោះបានដើរចេញមកជួបជនសង្ស័យ រួចក៏មានការឈ្លោះប្រកែកគ្នាតឹងសរសៃក ហើយពេលនោះជនសង្ស័យបានធ្វើសកម្មភាពដកកាំភ្លើងចេញពីខ្លួនបាញ់ជនរងគ្រោះ៣គ្រាប់បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។ បន្ទាប់មក ជនសង្ស័យក៏បានបាញ់សម្លាប់ខ្លួនឯងមួយគ្រាប់ស្លាប់នៅក្បែរគ្នាតែម្តង។ ជនសង្ស័យបានបន្សល់ទុកម៉ូតូ១គ្រឿងនៅកន្លែងកើតហេតុម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FN-5923 អាវធំមួយដាក់នៅលើក្បាលម៉ូតូ ព្រមទាំងមួកការពារសុវត្ថិភាពមួយផងដែរ ។

គេបានបង្ហើបថា ករណីនេះ សង្ស័យជារឿងស្នេហាត្រីកោណនោះទេ មិនមែនជារឿងប្លន់អ្វីឡើយ។ ទោះយ៉ាងណា នេះគ្រាន់តែជាការសង្ស័យប៉ុណ្ណោះ រឿងពិតបែបណានោះ ទុកឲ្យសមត្ថកិច្ចជាអ្នកវែកវាំងននខ្មៅទៅចុះ ។

ឃាតកបាញ់សម្លាប់ សាន ស្រីឡៃ ត្រូវបានស្គាល់ឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ មានតួនាទីជាមន្ត្រីគយ នៅខេត្តត្បូងឃ្មុំ ។

នារីរងគ្រោះត្រូវបានស្គាល់ឈ្មោះ សាន ស្រីឡៃ ជាបេក្ខភាព The Voice Cambodia រដូវកាលទី២ផងដែរ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print